ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង ចុះជួយដល់អ្នកទីទ័លក្រ ចំនួន៤០គ្រួសារ នៅបឹងកេងកងទី៣

369

 

ភ្នំពេញ៖ក្រុមគ្រួសារទីទ័លក្រ ប្រមាណជា៤០គ្រួសារ ដែលរស់នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ ដោយទទួលបានការអាណិតអាសូរ ពីសំណាក់លោកធឹម សំអាន ថ្នាក់ដឹកនាំខណ្ឌបឹងកេងកង ដោយបានយកនូវអំណោយ ទៅជួយឧបត្ថម្ភជូនដល់ដៃពួកគាត់ នាព្រឹកថ្ងៃទី១៧ខែសីហា ឆ្នាំ២០២១នេះ។
ចំពោះអំណោយដែលបានផ្ដល់ជូន ដល់ពួកគាត់ទីទ័លក្រនាឱកាសនោះ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម. មីម៉ាម៉ា១កេសតូច. ទឹកសុីអុីវ ទឹកត្រី នំចំនួន១០កញ្ចប់ ប្រេងឆា ជែល៥ដប ម៉ាស១០សន្កឹកផងដែរ។ ចំពោះអំណោយចែកជូនដល់ពួកគាត់ នាពេលនេះពិតជាមានសារៈសំខាន់ណាស់ ទុកដោះស្រាយជីវភាពប្រចាំថ្ងៃ នាសម័យកូវីដ១៩។
ស្ថិតនាឱកាសនោះផងដែរ ប្រជាជនទីទ័លក្រដែលទទួល បានអំណោយដោយពួកគាត់ សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះលោកធឹម សំអាន ថ្នាក់ដឹកនាំខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅរបស់ប្រជាជន ក្នុងមូលដ្ឋានពិសេសអ្នកជួបការលំបាក ផ្នែកជីវភាពប្រចាំថ្ងៃតួយ៉ាងដូចថ្ងៃជាដើម។

មានមតិនាឱកាសនោះ លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងថា ចំពោះ សកម្មភាពផ្ដល់ អំណោយនាពេលនេះ គឺជាការអនុវត្តន៍តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ លោកអភិបាលខណ្ឌបឹងកេងកង ធឹម សំអាន បានបន្តទៀតថា ថ្វីត្បិតអំណោយទាំងអស់នេះ មានបរិមាណមិនច្រើន តែនេះគឺជាទឹកចិត្ត ដោយក្ដីអាណិតអាសូរ របស់អាជ្ញាធរ ហើយអំណោយ ដែលផ្ដល់ជូនបងប្អូននាថ្ងៃនេះ នឹងបានជួយចែករំលែក រាល់ការលំបាក បានមួយគ្រាផងដែរ ពិសេសនាសម័យពេលកូវីដ១៩នេះ។

ឆ្លៀតពេលនាឱកាសនោះ លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើង ក្នុងន័យគិតគូពីសុខទុក្ខ ដល់បងប្អូនប្រជាជនដែលរស់នៅ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ទាំងមូលដោយសូមអោយបងប្អូនបន្ត អនុវត្តន៍អោយបានខ្ជាប់ខ្ជួន នូវវិធានការ«៣ការពារ និង ៣កុំ»ហើយជាពិសេសដោយត្រូវ ការពារនៃការឆ្លងរាលដាល មេរោគបម្លែងថ្មី«ដែលតា» ដែលកំពុងតែឆ្លងចូលក្នុងសហគមន៍ និង ក្នុងប្រទេសកម្ពុជាយើង បើនិយាយជារួម និងនិយាយដោយឡែក នៅរាជធានីភ្នំពេញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង