ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់ដឹកនាំស្ថាប័នវ័យក្មេងជំនួបពិភាក្សា​គ្នាដេីម្បីជំរុញ​និងអូសទាញអ្នកវិនិយោគទុនកូរ៉េ មកធ្វេីការវិនិយោគនៅកំពង់ស្ពឺ

184
ប្រទេសកូរ៉េ៖ ថ្នាក់ដឹកនាំស្ថាប័នវ័យក្មេង២រូបបានជំនួបពិភាក្សា កាេងារជាមួយ​គ្នាដេីម្បីជំរុញ​និងអូសទាញអ្នកវិនិយោគទុនកូរ៉េ មកធ្វេីការវិនិយោគនៅកំពង់ស្ពឺ នៃប្រទេសកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ការនាំចេញ ដំណាំស្វាយ និងសាច់មាន់ទៅកូរ៉េ។
   ការជំនួបពិភាក្សា កាេងារ និងជម្រុញអោយមានការវិនិយោគពីប្រទេសកូរ៉េនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០១៨ ខណៈដែល លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំ គណៈប្រតិភូខេត្តកំពង់ស្ពឺជួបសម្ដែងការគួរសមជាមួយ​ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ នៅប្រទេសកូរ៉េខាងត្បូង ។
   ក្រៅពីជំនួបពិភាក្សា​គ្នាហើយ ថ្នាក់ដឹកនាំស្ថាប័នវ័យក្មេងទាំងពីរ បានជំរុញ​និងអូសទាញអ្នកវិនិយោគទុនកូរ៉េ មកធ្វេីការវិនិយោគនៅកំពង់ស្ពឺកាន់តែច្រេីនថែមទៀត ជាពិសេសពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា និងការនាំចេញ ដំណាំស្វាយ និងសាច់មាន់ទៅកូរ៉េ។​
     ថ្នាក់ដឹកនាំស្ថាប័នវ័យក្មេងទាំងពីរ សុទ្ធជាយុវជនបានចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការដឹកនាំ​ គ្រប់គ្រង​ និងបញ្ជាអង្គភាព​ ជាមួយនឹងឆន្ទៈក្នុងការធ្វើកំណែទម្រង់ស្ថាប័ន​ និងប្រព័ន្ធរដ្ឋបាល​ ឆ្លើយតបនឹងតម្រូវការ​ សភាពការណ៍បច្ចុប្បន្នរបស់ជាតិនិងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង