ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង ឡេង ណាវ៉ាត់ត្រា ​ទិញរថយន្ដទំនើបម៉ាក Rolls-Royce កាដូជូន​ប្រពន្ធ​ក្រោយឆ្លងទន្លេ

218


ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នក សិល្បៈក្រោយពីអតីតពលការ និងជាអ្នក ចម្រៀង លោក ឡេង ណាវ៉ាត់ត្រា បានទិញ រថយន្តទំនើបថ្លៃកប់ពពកម៉ាកRolls-Royce ជូនប្រពន្ធមួយគ្រឿងភ្លាម ដើម្បីជាការដូ ដែលបានបង្កើតកូនឲ្យលោកកាលពីថ្មីៗនេះ។

ភរិយាលោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា បានសម្រាលបានកូនប្រុសគួរជាទីស្រលាញ់ម្នាក់ កាលពីម្សិលមិញ ខែសីហានេះ។ សម្រាលបានកូនសប្រុសតាមក្តីប្រាថ្នា ភ្លាមអតីតតារាចម្រៀងរូបនេះបានទិញរថយន្ត Rolls-Royceមួយគ្រឿងជាកាដូលើកទឹកចិត្តភរិយាភ្លាម ដែលធ្វើឲ្យគេស្ងើចសរសើរវាសនា ភរិយារបស់លោកពិតជាមានភព្វវាសនាខ្ពស់ស្មានមិនដល់។

លោកបានបន្ដ ថា៖ លោក បានរៀបការជាមួយភរិយារបស់លោក បានជិត៤ឆ្នាំហើយទទួល បានកូន២នាក់ ក្នុងនោះកូនច្បងគឺ ជាកូនស្រីវ័យជាង២ឆ្នាំ ចំណែកកូនទី២ ទើបសម្រាលប៉ុន្មានថ្ងៃមុខនេះគឺជាកូនប្រុស។ រថយន្ត​ទំនើប​ម៉ាក​Rolls-Royceនោះ​​លោក​បាន​ទិញ កាលពីថ្ងៃទី២៧ខែសីហានេះ តែម្តង ប៉ុន្តែ​ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ មិន​បាន​ប្រាប់​ពី​តម្លៃ​ឡើយ តែ​លោក​បាន​ប្រាប់​ថា បូក​ទាំង​រថយន្ត​​នេះ គឺ​ជា​កាដូ ធំៗ​ទី៥​ហើយ​ដែល​លោក​បាន​ទិញ​ឲ្យ​ភរិយា​ខ្លួន។ លោកថាកា​ដូ​៤​ផ្សេង​ទៀត​ដែល​លោក​ធ្លាប់​ជូន​ទៅ​​ភរិយា​នោះ មាន​លុច​ស៊ី​៥៧០ ​ចំនួន២ គ្រឿង ឡង់​គ្រីស័រ១​គ្រឿង និង រថយន្ត​​ម៉ាក់​ផច​ស្ព័រ១​គ្រឿងផងដែរ។ លោករំពឹងទុកថា នេះគឺជាកាដូមួយដែលភរិយាពេញចិត្ត ហើយលោកមិនមែនចង់សម្ញែងពីទ្រព្យធន ទេប៉ុន្តែគឺចង់បង្ហាញពីទឹកចិត្តស្រលាញ់ក្រុមគ្រួសារ បើទោះបីជារថយន្តនេះមិនអាចបញ្ជាក់ ឬបង្ហាញពីទំហំនៃក្តីស្រលាញ់របស់លោក ចំពោះភរិយា និងកូនៗជាទី ស្រលាញ់បានក៏ដោយ ៕

អត្ថបទដែលជាប់ទាក់ទង