ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកងចុះចែកអំណោយដល់ប្រជាជនក្រីក្រ៤០គ្រួសារនៅសង្កាត់បឹងកេងកងទី១

330

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នេះលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងជាក្រុមការងារតំណាងឯកឧត្តម អ៊ុក សមវិទ្យា ប្រធានក្រុមការងារចុះជួយសង្កាត់បឹងកេងកងទី១ ព្រមទាំងលោកស្រី ប្រាក់ ម៉ាលី ចៅសង្កាត់បឹងកេងកងទី១ បានអញ្ជើញចុះចែកអំណោយជូនដល់បងប្អូនប្រពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៤០គ្រួសារ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានមួយរយៈពេលផងដែរនាសម័យកូវីដ១៩។
អំណោយរួមមាន៖អង្ករ ២៥គីឡូ ចំនួន ០១បាវ ,មី ចំនួន១កេស និង
ថវិកា ចំនួន ២០,០០០រៀលផងដែរ។
ឆ្លៀងក្នុងឱកាសនោះលោកប្រធានក្រុមប្រឹក្សាខណ្ឌបានមានមតិលើកឡើងដោយសូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា” ៣ការពារ និង ៣កុំ ៕

អត្ថបទដែលជាប់ទាក់ទង