ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកទំនិញជាន់ហ្វ្រាំងមិនជាប់ បួងចង្កូតបុកចូលផ្ទះពលរដ្ឋ

203

 

ភ្នំពេញ ÷ បុរសវ័យចំណាស់ម្នាក់បើករថយន្តដឹកទំនិញធុនធំ បានបត់ចុះផ្លូវចំណោតជាន់ហ្វ្រាំងមិនជាប់ ជ្រុលទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើម រួចបន្តទៅបុកចូលផ្ទះពលរដ្ឋ រងការខូចខាតអស់ទ្វារ នៅខាងក្រៅនិងសំយ៉ាបផ្ទះកាលពីវេលាម៉ោង០០ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៤៣២ កែងនឹងផ្លូវ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញបុរសវ័យចំណាស់ម្នាក់ រួមដំណើរជាមួយនិងកូន បានបើករថយន្តដឹកទំនិញធុនធំមួយគ្រឿង ក្បាលពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3D- 9364 បើកបតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ បានបត់ស្តាំចុះផ្លូវចំណោតចូល តាមបណ្តោយផ្លូវ៤៣២ ស្រាប់តែជាន់ហ្រ្វាំងមិនជាប់បួងចង្កូតជ្រុល ទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើម រួចបន្តល្បឿនបុកទ្វារ និងសំយ៉ាបផ្ទះពលរដ្ឋរងការខូចខាតអស់មួយចំនួន បន្ទាប់មកបានម្ចាស់ផ្ទះ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ខណ្ឌចំការមន ចុះមកពិនិត្យនិងធ្វើការបោះវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃក្នុងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង