ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកនុត ពុធដារ៉ាបន្តនាំ យកសម្ភារៈមួយចំនួន ប្រគល់ជូន ដល់រដ្ឋបាលស្រុក និងពិនិត្យដំណើរការ ចាក់វ៉ាក់សាំងដូស្តទី២ ដល់កុមារ និងយុវវ័យក្រោម១៨ឆ្នាំនៅក្នុងស្រុកល្វាឯម

501

កណ្ដាល៖នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលរងខេត្តកណ្តាល រួមជាមួយតំណាងអង្គការ Water Aid បាននាំយកសម្ភារៈមួយចំនួនធំ ឧបត្ថម្ភដល់រដ្ឋបាលស្រុកល្វាឯម ដើម្បីជួយគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ព្រមទាំងបានបន្តចុះពិនិត្យដំណើរការចាក់វ៉ាក់សាំង ដូស្តទី២ ជូនដល់កុមារ និងយុវវ័យក្រោម១៨ឆ្នាំ ចាប់ពីអាយុ១២ ដល់១៧ឆ្នាំ ទាំងអស់នៅក្នុងស្រុកល្វាឯម។
ចំពោះសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលលោកអភិបាលរងខេត្តបានប្រគល់ជូនដល់រដ្ឋបាលស្រុក រួមមាន ម៉ាស់ អាកុល សាប៊ូ ទឹកសុទ្ធ អាវ ស្រោមដៃ និងខិតបណ្ណផ្សព្វផ្សាយអំពីវិធានការការពារ និងប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង