ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សារធំថ្មី មិនត្រូវបានបិទខ្ទប់ ដោយសារការឆ្លងរាលដាលជម្ងឺកូវីដ-១៩នោះទេ

182

ភ្នំពេញ៖ ផ្សារធំថ្មី មិនត្រូវបានបិទខ្ទប់ ដោយសារការឆ្លងរាលដាលជម្ងឺកូវីដ១៩នោះទេ ក្រោយពីក្រុមគ្រូពេទ្យសហការជាមួយអាជ្ញាធរខណ្ឌដូនពេញ និងគណកម្មការផ្សារ ចុះយកសំណាកលើអាជីវករ ផ្នែកលក់ម្ហូបអាហារហូបចុកប៉ែកខាងលិច បន្ទាប់ពីមានអ្នកជំងឺ បម្លែងថ្មីDeltaចំនួន៥នាក់ធ្លាប់បានចេញចូល ផ្សារនៅបរិវេណលក់បន្លែត្រីសាច់គ្រឿងសមុទ្រ(គ្រឿងហូបចុក)និងបានរកឃើញអ្នកឆ្លងបន្តទៀតយ៉ាងណាក្តី។

  លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មីបានមានប្រសាសន៍អោយដឹង នៅល្ងាចថ្ងៃទី២៧ សីហានេះថាកាលពីល្ងាចថ្ងៃទី២៦ខែសីហា ម្សិលម៉ិញ ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរខណ្ឌដូនពេញ និងគណកម្មការផ្សារចុះយកសំណាកលើអាជីវករដែលលក់ម្ហូបអាហារហូបចុកប៉ែកខាងលិច ក្រោយពីមានអ្នកជំងឺបម្លែងថ្មីDeltaចំនួន៥នាក់ធ្លាប់បានចេញ ចូល

  លោកស្រីបន្តថា ក្រុមការងារបានយកសំណាកទៅលើបងប្អូនអាជីវករចំនួន៣៥៦នាក់ ហើយក្នុងចំនួននេះ ក្រុមគ្រូពេទ្យរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ តែម្នាក់ប៉ុណ្ណោះ អ្នកវិជ្ជមានកូវីដម្នាក់នេះ គាត់ជាអ្នកស៊ីឈ្នួលលក់គ្រឿងសមុទ្រអោយគេ នៅបរិវេណលក់បន្លែត្រីសាច់។

   លោកស្រីបញ្ជាក់ថា ផ្សារធំថ្មី មិនត្រូវបានបិទខ្ទប់នោះទេ គឺនៅរក្សាការលក់ដូរដដែរ គ្រាន់តែបិទតូបអ្នកលក់ដូរពាក់ព័ន្ធចំនួន៥តូបប៉ុណ្ណោះ ជាមួយគ្នា នេះគណកម្មការផ្សារបាននិងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតចំពោះវិធានការពាររបស់ក្រសួងសុខាភិបាល ពិសេសគឺការអនុវត្ត៣កុំនិង៣ការពាររបស់សម្តេចតេជោហ៊ុន សែន។ ដោយឡែកចំពោះសំណាកអាជីវករទាំង៣៥៦នាក់នោះ ក្រុមគ្រូពេទ្យបាននិងកំពុងយកទៅពិនិត្យនៅម៉ាស៊ីនធំ ចំនួន៧២ម៉ោងទៀតទើបចេញលទ្ធផល៕

 

អត្ថបទដែលជាប់ទាក់ទង