ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអ្នកគួរយល់ដឹងពីសុខភាព ៖ អាហារចំនួន៨យ៉ាង អាចជំនួសបាយស បានហើយល្អសម្រាប់ ប្រព័ន្ធរំលាយអាហារ និង សម្រាប់ អ្នកដែលចង់ឱ្យខ្លួនឯង ស្គម

285

សុខភាព ៖ អ្នកណាខ្លះចង់ស្គមហេីយតេីអ្នក ត្រូវ ហូបអាហារអ្វីខ្លះបេី ចង់ឲ្យរាងស្អាតសូមអានព័ត៍ មានលម្អិតទាំងអស់គ្នា។
អាហារចំនួន ៨យ៉ាងអាចជំនួសបាយស បាន ហើយល្អសម្រាប់ប្រព័ន្ធរំលាយ អាហារ និង សម្រាប់ អ្នកដែលចង់ឱ្យខ្លួនឯងស្គមថែម ទៀត គឺជាអាហារ ដ៏សាមញ្ញសម្រាប់ប្រជា ជនខ្មែរយើងប៉ុន្តែ គ្រូពេទ្យបានណែនាំថាសម្រាប់ អ្នកដែលត្រូវការសម្រកទម្ងន់ និង ត្រូវ ការ គ្រប់គ្រងជាតិស្ករគឺមិនគួរទទួលទាន បាយសច្រើនដូចមនុស្សធម្មតា ឡើយ។ យ៉ាងណា មិញ មាន អាហារ ជាច្រើន ដែល អ្នក អាច ទទួលទាន ជំនួសបាយបានហើយថែម ទាំង ផ្តល់នូវប្រភពសារធាតុចិញ្ចឹមល្អចំពោះ សុខភាព ទៀត ផង។ ខាងក្រោមនេះ គឺជាអាហារទាំង៨ យ៉ាង ដែល អាចប្រើ ជំនួស បាយ ប្រចាំ ថ្ងៃ បាន ហើយ ល្អ សម្រាប់ប្រព័ន្ធរំលាយអាហារ៖ ១) ដំឡូង៖ បើប្រៀបធៀប ទៅ នឹងបាយ ដំឡូងមានជាតិcarotene ខ្ពស់។ អាហារ ប្រភេទ នេះក៏សម្បូរជាតិ សរសៃដែរ ដែលនាំមកនូវអារម្មណ៍ ឆ្អែតបាន យូរល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងការពារការទល់លាមក។ ដំឡូងជ្វា មាន កាឡូរី តិច ជាង ដំឡូងធម្មតា និងបាយស។
លើស ពី នេះ បរិមាណ ជាតិ ស្ករ ធម្មជាតិ នៅ ក្នុង ដំឡូង ជា្វ អាចជ្រាបចូលយឺតៗ ទៅ ក្នុង ចរន្តឈាម បង្កើត ជាប្រភព ថាមពល សម្រាប់ រាងកាយ និង កាត់បន្ថយ ការ ឃ្លាន។ ការស្រាវជ្រាវ បង្ហាញ ថា ការ ទទួលទាន ដំឡូងជ្វា ១-២ ផ្លែ អាច កាត់ បន្ថយ ២០- ២៥% នៃ កាឡូរី ក្នុង រាងកាយ បើ ប្រៀប ធៀប ទៅ នឹង ការទទួលទាន បាយ ១-២ ចាន។ ២) ពោត៖ សមាសធាតុ សំខាន់ នៃ ពោត គឺ កាបូអ៊ីដ្រាតស្រដៀងទៅនឹងបាយ ដែរ។ ទោះជាយ៉ាងណា ពោត មាន ជាតិ សរសៃ ច្រើន ហើយ មាន ជាតិខ្លាញ់ទាប ជាពិសេស ខ្លាញ់ក្នុងពោត មានខ្លាញ់ល្អដូចជា អូមេហ្គា៣ និង អូមេហ្គា៦។
សូមបញ្ជាក់ថា ៖ ប្រូតេអ៊ីននៅក្នុងពោត មាន កម្រិតទាប ដូច្នេះ វាគួរតែលាយ ជាមួយ អាហារ សម្បូរ ប្រូតេអ៊ីនផ្សេងទៀតដូចជា សាច់ ស៊ុត ទឹកដោះគោ និងសណ្តែក ជាដើម។ ៣)សណ្តែក៖សណ្តែក មានផ្ទុក ជាតិ កាបូអ៊ីដ្រាត ខ្ពស់ ប្រូតេអ៊ីន កម្រិត មធ្យម និង ខ្លាញ់ តិចតួច។ ដោយសារតែ ប្រូតេអ៊ីន និង ជាតិ សរសៃ ខ្ពស់សណ្តែក ជាទូទៅ ជាអាហារ ដែល ជួយ ឲ្យយើង មាន អារម្មណ៍ ឆ្អែតបានយូរ និងគ្រប់គ្រងការឃ្លាន បានយ៉ាងល្អ។ ៤) ស្ពៃក្តោប៖ ស្ពៃ ក្តោប គឺជា បន្លែ ដែល យើង អាច បរិភោគ ជំនួស បាយ ដ៏ អស្ចារ្យ ដូច គ្នា។ បន្លែ នេះ មាន ជាតិសរសៃ ច្រើន, វីតាមីនC,វីតាមីនK, កាល់ ស្យូម និង ជាតិ ដែក, ម៉ាញេស្យូម និង វីតាមីន A មួយ ចំនួន តូច។ ៥) ខាត់ណាខៀវ៖ ខាត់ណាខៀវ គឺ ជាបន្លែ ដែលសម្បូរទៅ ដោយ សារធាតុចិញ្ចឹម ដែល ធ្វើឲ្យ វា ក្លាយ ជា ជម្រើស ល្អ មួយ ដែរ សម្រាប់ ជំនួស ឲ្យ បាយ។ បន្លែ នេះ មាន វីតាមីន សារធាតុរ៉ែ និង សារធាតុ ប្រឆាំង អុកស៊ីតកម្ម ជាច្រើន។ ៦, ខាត់ណា.ស ក៏ដូចគ្នា គឺជាបន្លែដែល សម្បូរ ទៅដោយសារធាតុចិញ្ចឹមដូចជាជាតិ សរសៃ វីតាមីន C, វីតាមីន K, ម៉ង់កាណែស និង ប៉ូតាស្យូម ដែល នាំ មក នូវ អត្ថប្រយោ ជន៍ ជាច្រើន ចំពោះ សុខភាព។ ៧,គ្រាប់ ធញ្ញជាតិ គីណូអា (Quinoa)៖ វា គឺ ជា អាហារ មួយ ប្រភេទ ដែល មាន តម្លៃ អាហារូបត្ថម្ភ ខ្ពស់ និងល្អចំពោះសុខភាព។ វា គ្មាន ជាតិ gluten និង មាន ប្រូតេអ៊ីន ខ្ពស់ ជាង បាយ។ មិនតែប៉ុណ្ណោះ វា ថែមទាំង មាន អាមីណូអាស៊ីតសំខាន់ៗ ទាំង៩ ដែលសម ស្រប សម្រាប់ អ្នក ទទួលទានបន្លែដែល ត្រូវការ ប្រូតេអ៊ីន។ ៨,ស្រូវសាលី, ស្រូវ សាលី មាន ប្រូតេអ៊ីន និង ជាតិ សរសៃ ច្រើន ជាង បាយ។ វាក៏សម្បូរទៅដោយជាតិ ដែក ប៉ូតាស្យូម ម៉ាញេស្យូម កាល់ស្យូមនិងវីតាមីនព្រមទាំង សារធាតុរ៉ែសំខាន់ៗទៀតផង៕
សំរិត

អត្ថបទដែលជាប់ទាក់ទង