ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមគ្រូពេទ្យខេត្តកោះកុង បានធ្វើការវះកាត់យកកូន ឱ្យស្រ្តីវិជ្ជមានកូវីដ-១៩ មួយករណីទៀត ក្នុងពេលដែលគាត់ កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩

39

 

កោះកុង ៖ មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចេញរបាយការណ៍ថា នៅរសៀលថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យផ្នែកវះកាត់ និងផ្នែកសម្ភពនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង សហការជាមួយក្រុមគ្រូពេទ្យ ព្យាបាលជំងឺកូវីដ១៩ បានធ្វើការវះកាត់យកកូន (Césarienne) ឱ្យស្រ្តីវិជ្ជមានកូវីដ-១៩ មួយករណីទៀត ដែលមានអាយុ៣១ឆ្នាំ អាសយដ្ឋាននៅភូមិត្រៀក ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដោយសារទឹកភ្លោះតិច (Oligo severe) មិនអាចសម្រាលតាមធម្មតាបាន ក្នុងអំឡុងពេលដែលគាត់កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅអគារព្យាបាលជំងឺកូវីដ-១៩នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

ទោះជាយ៉ាងណា ក្រុមគ្រូពេទ្យជួរមុខយើង បានខិតខំប្រឹងប្រែង ជួយធ្វើការវះកាត់ បានដោយជាគជ័យ បានទារកម្នាក់ ភេទស្រីទម្ងន់២,៥គីឡូក្រាម ។

ប្រភពដដែល បានបន្តថា នេះជាករណីទី៤ ដែលមានស្ត្រីមានផ្ទៃពោះ មានវិជ្ជមានកូវីដ១៩ ត្រូវបានធ្វើការវះកាត់ យកកូននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕

អត្ថបទដែលជាប់ទាក់ទង