ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូព្រលះម៉ូតូស្លាប់ម្នាក់, របួសធ្ងន់៣នាក់ លើកំណាត់ផ្លូវជាតិលេខ៤ ឃុំបែកចាន

61

 

កណ្ដាល៖ សមត្ថកិច្ចបានអោយដឹងនៅព្រឹកថ្ងៃទី៣១ ខែសីហានេះថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និង ម៉ូតូបណ្ដាល អោយស្លាប់ម្នាក់នៅមន្ទីរពេទ្យ និងរបួសធ្ងន់០៣នាក់ កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នេះនៅចំណុចលេីកំណាត់ផ្លូវជាតិលេខ០៤ ស្ថិតនៅភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ចន្លោះគីឡូម៉ែត្រ ១៩.២០ ។

សមត្ថកិច្ចបន្តទៀតថានៅថ្ងៃទីខែឆ្នាំ កេីតហេតុខាងលេី នោះដោយមានម៉ូតូ ០១គ្រឿង ម៉ាកស៊ុយស៊ូគី ស្មាសវី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១BW-៧០០៤ បេីកបរដោយឈ្មោះ ដុះ វ៉ាន់ធី (ស្លាប់នៅមន្ទីពេទ្យ) ភេទប្រុស អយុ៣៣ឆ្នាំ ទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ ភ្នំពេញ អ្នករួមដំណេីរ ចំនួន០២នាក់ របួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណ ដែលបេីកមកពីទិសខាងលិចទៅទិសខាងកេីត (កំពង់ស្ពឺ-ភ្នំពេញ) លុះដល់ចំណុចកេីតហេតុខាងលេី បានជ្រុលចង្កូតមកឆ្វេង ចូលចំណែកផ្លូវយាន្តម្ខាងទៀត បុកជាមួយ ម៉ូតូ០១គ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១AN-៨៤១៣ អ្នកបេីកបរមិនទាន់ស្គាល់អត្តសញ្ញាណ របួសធ្ងន់
ដែលបេីកមកពីទិសខាងកេីតទៅលិច (ភ្នំពេញ-កំពង់ស្ពឺ)ក្នុងទិសដៅបញ្ច្រាសគ្នា ។

សេចក្ដីសន្និដ្ឋាន ៖ករណីនេះបណ្ដាលមកពី អ្នកបេីកបរម៉ូតូ ស្មាសវី បេីកបរ មិនប្រកាន់ស្ដាំ ខ្វះការប្រុងប្រយ័ត្ន ។

ចំពោះសព អ្នកបេីកបរម៉ូតូស្មាសវី កម្លាំងជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។
ចំពោះមធ្យោយបាយ កម្លាំងជំនាញបាន ធ្វេីការវាស់វែង យកមករក្សារទុក នៅអធិការដ្ឋាននគរបាលស្រុក អង្គស្នួល ដេីម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង