ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូបុកម៉ូតូ សន្លប់ធំ៣នាក់ លើស្ពានព្រែកក្ដាម

118

 

កណ្ដាល ៖សមត្ថកិច្ចអោយដឹងនៅព្រឹកថ្ងៃទី៣១ ខែសីហានេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្កឡើងរវាងម៉ូតូ និងម៉ូតូ (ទិសដៅផ្ទុយគ្នា) បណ្ដាលអោយ: របួសធ្ងន់ ០៣នាក់(ប្រុស) និងខូចខាតម៉ូតូ ០២គ្រឿង កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ នៅលើស្ពានមិត្តភាពកម្ពុជា-ចិន (ស្ពានព្រែកក្តាម) ចន្លោះគីឡូម៉ែត្រ១៥-១៦ ស្ថិតក្នុងភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។

សមត្ថកិច្ចបន្តទៀតថានៅល្ងាចថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើ នោះមានម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX(ផលិតឆ្នាំ២០១៩) ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កំពង់ចាម 1U-8418 បើកបរដោយឈ្មោះ យ៉ើ សល់ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិជ្រែក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម(ពាក់មួកសុវត្ថិភាព , រងរបួសធ្ងន់) បេីកបរមានទិសដៅពីកើត ទៅលិច លុះពេលបេីកបរមកដល់ ចំណុចកើតហេតុខាងលើ បានបើកវ៉ាជែងរថយន្តនៅខាងមុខមិនស្គាល់អត្តសញ្ញាណ ក៏បានជ្រុលចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ (ផលិតឆ្នាំ២០១៧) ពាក់ផ្លាកលេខ ភ្នំពេញ 1GI-4215 បើកបរដោយឈ្មោះ ឆន ឌីណា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅសព្វថ្ងៃភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល(មិនពាក់មួកសុវត្ថិភាព, រងរបួសធ្ងន់) មានអ្នករួមដំណើរពីក្រោយម្នាក់ឈ្មោះ រ៉ែម ពន្លឹក ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល(មិនពាក់មួកសុវត្ថិភាព, រងរបួសធ្ងន់)។ ដែលបើកបរមានទិសដៅពីលិច ទៅកើត(ផ្ទុយទិសគ្នា)។
ចំពោះអ្នករងរបួសត្រូវបានបញ្ចូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ចំណែកវត្ថុតាងពាក់ព័ន្ធ ត្រូវបានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី។

សេចក្តីសន្និដ្ឋាន:ករណីខាងលើនេះ បណ្តាលមកពី អ្នកបើកបរម៉ូតូម៉ាក SUZUKI NEX បើកបរវ៉ាជែងនៅលើស្ពាន ចូលចំណែកផ្លូវរបស់ម៉ូតូម្ខាងទៀត ដែលមានទិសដៅផ្ទុយគ្នា៕

អត្ថបទដែលជាប់ទាក់ទង