ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោកថ្មី ណែនាំដល់ មន្ត្រីទាំងអស់ ពង្រឹងការអនុវត្តកិច្ចការរដ្ឋបាលនិងពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់អោយបានល្អប្រសើរជូនពលរដ្ឋ

53

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកថ្មី  លោក ជា ពិសី បានផ្ដល់ការណែនាំដល់ មន្ត្រីរដ្ឋបាលខណ្ឌទាំងអស់ ពង្រឹងការអនុវត្តកិច្ចការរដ្ឋបាលប្រកបដោយសាមគ្គីភាព ការទទួលខុសត្រូវ ប្រសិទ្ធភាព ពិសេស ការពង្រឹងការផ្ដល់សេវាល្អជូនប្រជាពលរដ្ឋ , ពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់តាមមូលដ្ឋាន និងពង្រឹងការឆ្លើយតបនូវតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋអោយមានប្រសិទ្ធភាពខ្ពស់

  ការជម្រុញបែបនេះរបស់លោកជា ពិសី បានធ្វើឡើង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ខណៈ លោក និង លោកម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌនិងពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងសាលាខណ្ឌទួលគោក ក្រោយពីប្រកាសចូលកាន់តំណែងកាលពីថ្ងៃទី២៧ សីហា កន្លងមកនេះ។

  ពិធីខាងលើ បានធ្វើឡើងដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខណ្ឌ នាយកនាយករងរដ្ឋបាលខណ្ឌ ប្រធានអនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ និងមន្ត្រីរាជការជាច្រើនរូបទៀត។

   ក្នុងឱកាសនោះ លោក ជា ពិសី អភិបាលខណ្ឌ បានផ្ដល់ការណែនាំដល់ មន្ត្រីទាំងអស់ អោយយកចិត្តទុកដាក់ បំរើដល់ប្រជាពលរដ្ឋ រួមមាន ពង្រឹងការអនុវត្តកិច្ចការរដ្ឋបាលប្រកបដោយសាមគ្គីភាព វិន័យ ការទទួលខុសត្រូវ និងប្រសិទ្ធភាព , ពង្រឹងការផ្ដល់សេវាល្អជូនប្រជាពលរដ្ឋ , ពង្រឹងការងារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់តាមមូលដ្ឋាន និងពង្រឹងការឆ្លើយតបនូវតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋអោយមានប្រសិទ្ធភាពខ្ពស់ ដោយស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា គឺធ្វើអោយបានធ្វើអោយលឿន និងមានតម្លាភាព

   គួរបញ្ជាក់ថា លោក ជា ពិសី ត្រូវប្រកាសឲ្យចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ជំនួសលោក ឯក ឃុនដឿន ដែលត្រូវទៅកាន់តំណែងថ្មីជាអភិបាលខណ្ឌឬស្សីកែវ វិញ កាលពីថ្ងៃទី២៧ សីហា ឆ្នាំ២០២១នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកឃួងស្រេង អភិបាលរាជធានីភ្នំពេញ៕

 

អត្ថបទដែលជាប់ទាក់ទង