ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាវ៉ូវីណាមពិភពលោកអនុញ្ញាតឲ្យរៀបចំប្រកួតជើងឯកអាស៊ីអាគ្នេហ៍លើកទី៦ នាខែកុម្ភៈ ២០២៣

90

ភ្នំពេញ៖ សហព័ន្ធកីឡាវ៉ូវីណាមពិភពលោកបានឯកភាពឲ្យ រៀបចំព្រឹត្តការណ៍ប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេហ៍លើកទី៦ “6th Southeast Asian Championship” នៅកម្ពុជាដើម្បីស្ទាប់ស្ទង់បច្ចេកទេស និងសមត្ថភាពអាជ្ញាកណ្តាល ចៅក្រម និងកីឡាករ-កីឡាការិនីរបស់ខ្លួនមុនព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី ៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជាឈានមកដល់។
លោកអ៊ូ រតនាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានមានប្រសាសន៍តាមអនឡាញថាកន្លងមកសហព័ន្ធបានធ្វើលិខិតស្នើសុំ
សហព័ន្ធវ៉ូវីណាមពិភពលោកដើម្បីជាម្ចាស់នៃព្រឹត្តការណ៍ប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេហ៍លើកទី៦នាខែកុម្ភៈឆ្នាំ២០២៣ខាងមុខនេះដើម្បីសាកល្បងកមិ្រតបច្ចេកទេស និងសមត្ថភាពអាជ្ញាកណ្តាល ចៅក្រម និងកីឡាករ-កីឡាការិនីរបស់ខ្លួនត្រៀមខ្លួនការប្រកួតកីឡា SEA GAMES 2023 លើកទី ៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា។
បន្ទាប់ពីកម្ពុជាបានទទួលសិទ្ធិផ្តាច់មុខពីសហព័ន្ធវ៉ូវីណាមពិភពលោកសហព័ន្ធបានរៀបចំគោលការណ៍ទៅរដ្ឋាភិបាល់រៀបចំការប្រកួតខាងលើកនិងរៀបចំគម្រោងទៅៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣(CAMSOC)ស្វែងរកការជួយ
ឧបត្ថម្ភសម្រាប់ការប្រកួតជាផ្លូវការ។
លោកប្រធានបានបន្តថាសព្វថ្ងៃសហព័ន្ធកំពុងសម្រិតសម្រាំងរកកីឡាករកីឡាការិនីល្អសម្រាប់ត្រៀមក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេហ៍លើកទី៦ក៏ដូចព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី ៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា។ ចំពោះការប្រកួតជើងឯកនេះសហព័ន្ធមិនទាន់បានកំណត់វិញ្ញាសាឡើយទេដោយត្រូវ រង់ចាំការប្រជុំគណៈកម្មការបច្ចេកទេសជាមុនសិន ដោយសារយើងទើបទទួលបានការអនុញ្ញាតពីសហព័ន្ធវ៉ូវីណាមពិភពលោក។ ប៉ុន្តែកម្ពុជានឹងដាក់វិញ្ញាសាណាត្រៀមការប្រកួត SEA GAMES 2023 តែម្តង ដើម្បីវាស់ស្ទង់សមត្ថភាពក្រុមអត្តពលិកកម្ពុជាយើង ពីព្រោះ SEA GAMES 2023 កម្ពុជានឹងដាក់៣៣វិញ្ញាសាឲ្យប្រកួត។
លោកបានបន្ថែមទៀតថា វិញ្ញាសាទាំង៣៣នោះមានវិញ្ញាសាប្រយុទ្ធមាន១១វិញ្ញាសា សម្តែង និងមេគុន២២វិញ្ញាសា ចំណែកអត្តពលិកយើងចម្រាញ់យកទៅតាមវិញ្ញាសាដែលយើងត្រូវដាក់SEA GAMES 2023 យ៉ាងហោចណាស់ក៏មានចំនួន៣០នាក់។
សហព័ន្ធធ្វើសំណើរការប្រកួតខាងលើទៅក្រសួងអប់រំយុវជននិងកីឡាដើម្បីឲ្យទទួលស្គាល់ផ្លូវព្រមទំាងផ្តល់ជយលាភីដល់ក្រុមអត្តពលិក
វ៉ូវីណាម៕

អត្ថបទដែលជាប់ទាក់ទង