ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកហ្គេម កីឡាករវ៉ាន វ៉ុន ប្រកួតផ្ដាច់ព្រ័ត្រ បានចំណាត់ថ្នាក់លេខ៧

102

ភ្នំពេញ៖នៅល្ងាចថ្ងៃទី១កញ្ញាក្នុងព្រឹត្តិកាណ៍ប៉ារ៉ាឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០(2020 Tokyo Paralympic Games)កីឡាករកម្ពុជាវ៉ាន
វ៉ុនដែលប្រកួតវិញ្ញាសាប្រណាំងរទេះប្រភេទT54 ចម្ងាយ១០០ម៉ែត្រប្រជែងបានចំណាត់ថ្នាក់លេខ៧នៅក្នុងវគ្គផ្ដាច់ព្រ័ត្រដែលមានកីឡាករ
ចំនួន៨រូប ។
កីឡាករកម្ពុជារូបនេះប្រជែងមិនបានមេដាយមែនតែគេបានបង្កើតនូវកំណត់ត្រាថ្មីដោយចម្ងាយ១០០ម៉ែត្រគេប្រើថិរវេលាត្រឹម
តែ១៤,២១វិនាទីប៉ុណ្ណោះ ។ចំពោះមេដាយមាសបានទៅលើកីឡាករថៃឈ្មោះ Athiwat Paeng-Nueaដែលប្រើថិរវេលា១៣,៧៦វិនាទី មេដាយ
ប្រាក់បានទៅអតីតម្ចាស់មេដាយមាសទីក្រុងរីយ៉ូប្រទេសប្រេស៊ីលឆ្នាំ២០១៦ឈ្មោះ Lao Pekka Tahti មកពីប្រទេសហ្វាំងឡង់ដោយប្រើថិរវេ
លា១៣,៨៥វិនាទីនិងមេដាយសំរិទ្ធបានទៅកីឡាករម៉ិកស៊ីកូឈ្មោះ Juan Pablo Garcia ដែលប្រើថិរវេលា១៣,៨៧វិនាទី ។
សូមបញ្ជាក់ថាកីឡាករវ៉ានវ៉ុនបានបំបែកថិរវេលាចាស់របស់ខ្លួនដែលធ្វើក្នុងវគ្គជម្រុះកាល(Heat-1)ដែលធ្វើពីព្រឹកដោយប្រើថិរ
វេលា១៤,៣៩វិនាទី ចំពោះកីឡារដែលជាប់ចំណាត់ថ្នាក់ក្រោយគេក្នុងវគ្គផ្ដាច់ព្រ័ត្រគឺកីលាករមកពីហូល្លង់ឈ្មោះKenny Van Weeghelដែលធ្វើ
ក្នុងថិរវេលា១៤,៥៣វិនាទី ៕

អត្ថបទដែលជាប់ទាក់ទង