ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌពោធិ៍សែនជ័យ៖ ពលរដ្ឋដែលត្រូវអាជ្ញាធរខណ្ឌចុះរុះរើសំណង់រំលោភចំណីផ្លូវនិងប្រឡាយ បើខឹងនិងចង់ប្តឹង សូមប្តឹងមករូបលោក កុំប្តឹងអ្នកចុះអនុវត្តអី

119

ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកប៉ាង លីដា ជាអភិបាលរងខណ្ឌ បានចុះរុះរើសំណង់ដែលបងប្អូនប្រជាពលរដ្ឋសង់រំលោភលើចំណីផ្លូវ ចំណីប្រឡាយទួលពង្រទី១ ការរុះរើនេះត្រូវបានប្រជាពលរដ្ឋខឹងសម្បានឹងលោកប៉ាង លីដា យ៉ាងខ្លាំង។

  ជាមួយនឹងការខឹងសប្បានេះ លោកហែម ដារិទ្ធអភិបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជាក់ថា៖ សូមបងប្អូនប្រជាពលរដ្ឋ កុំខឹងនិងលោកប៉ាង លីដាអភិបាលរងខណ្ឌពោធិ៍សែនជ័យអី បើខឹងសូមខឹងខ្ញុំ(ហែម ដារិទ្ធ)មក ឬក៏ប្តឹងខ្ញុំមក ព្រោះខ្ញុំជាអ្នកប្រើឲ្យគាត់ទៅ រុះរើ សំណង់ដែលបងប្អូនសង់រំលោភលើចំណីផ្លូវនិងចំណីប្រឡាយ បើទោះបី លោកប៉ាងលីដាមិនធ្វើ ក៏មានអ្នកធ្វើជំនួសគាត់ដែរ ដូច្នេះគាត់ត្រូវតែធ្វើ

   ការថ្លែងបញ្ជាក់ដោយការទទួលខុសត្រូវបែបនេះរបស់លោកហែម ដារិទ្ធ បានធ្វើឡើងនៅក្នុងពិធីបើកការរដ្ឋានបុកប្រឡាយទួលពង្រទី១ កាលពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២១ ម្សិលមិញនេះ

   អភិបាលខណ្ឌរូបនេះ បានបញ្ជាក់ថា ក្នុងនាមជាមន្ត្រីរាជការបម្រើប្រជាពលរដ្ឋ ធ្វើត្រូវបានត្រឹមរួចខ្លួន តែបើធ្វើខុសត្រូវដកបុណ្យសក្តិ អស់តួនាទីនឹងត្រូវជាប់គុកថែមទៀត លោកថា មុននឹងបានមកធ្វើជាមន្ត្រីមិនមែនដោយសារតែការប្រើកម្លាំងទៅវាយទៅរុះរើផ្ទះសំបែងរបស់គេនោះទេ ផ្ទុយទៅវិញមុននៃការចុះរុះរើនេះ អាជ្ញាធរយើងបាន បានជូនដំណឹងជាច្រើនលើកច្រើនសារហើយ បន្ទាប់មកលោកមេភូមិ ក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់បានដើរប្រាប់ប្រជាពលរដ្ឋដែលស្នាក់នៅមិនស្របច្បាប់លើចំណីផ្លូវឬចំណីប្រឡាយអប់រំណែនាំជារឿយៗថែមទៀត ។ប៉ុន្តែពួកគាត់មិនព្រមស្ដាប់ឡើយ ចុងក្រោយទើបយើង សម្រេច ប្រើវិធានការច្បាប់ក្នុងការទប់ស្កាត់និងដោះស្រាយ ដើម្បីប្រយោជន៍សាធារណៈ។

  លោក ហែម ដារិទ្ធ ក៏បានសំដែង ការអរគុណចំពោះប្រជាពលរដ្ឋដែលរស់នៅអមសងខាងប្រឡាយទួលពង្រទី១ក្នុងសង្កាត់ចោមចៅទី១ ដែលបានចូលរួមសហការជាមួយនឹងអាជ្ញាធរ ដោយការរស់នៅផ្ទះសំបែងដែលមិនសង់រំលោភលើប្រឡាយរដ្ឋ

   លោកបន្តថា បន្ទាប់ពីបុកស៊ីផាយប្រឡាយទួលពង្រទីមួយនេះរួច ប្រជាពលរដ្ឋដែលរស់នៅតាមប្រឡាយទួលនេះនិងមានភាពងាយស្រួលក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃឡើងវិញ ត្បិតថាកន្លងមកមានការលំបាកបន្តិចក៏ពិតមែនដោយសារតែដំណើរការនៃការសាងសង់ស្ពានជាច្រើនកន្លែងឆ្លងកាត់ប្រឡាយ ហើយមកដល់ថ្ងៃនេះអាជ្ញាធរបានបើកការដ្ឋានបុកស៊ីផាយជញ្ជាំងប្រឡាយបន្ថែមទៀតដើម្បីទប់ កុំឱ្យដីបាក់ខូចចូលក្នុងប្រឡាយ ហើយម្យ៉ាងទៀត វាក៏បានលើកសោភ័ណភាពបរិស្ថានចំពោះការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះផងដែរ។

លោកហែម ដារិទ្ធ បានរំឭកប្រជាពលរដ្ឋថា សូមកុំព្យាយាមប្រើយុទ្ធសាស្ត្រឈ្នះបានដី ចាញ់បានលុយ។ លោកថា  វាគ្មានទេ ដែលយកលុយរដ្ឋទៅទិញដីរដ្ឋនោះ ការដោះដូរសំណង ខ្លះជូនប្រជាពលរដ្ឋ ចំពោះផលប៉ះពាល់ក្នុងការកសាងផ្លូវឬប្រឡាយនេះគឺសងខ្លះៗទៅលើសំណង់ដែលសង់រួចហើយតែប៉ុណ្ណោះ ពោលគឺជួយសម្រួលដល់ការរស់ឬតែប៉ុណ្ណោះ។ មិន មានន័យថា យកលុយរដ្ឋទៅទិញដីរដ្ឋវិញនោះទេ ពីព្រោះបងប្អូនបានសង់សំណង់ខុសច្បាប់នៅលើដីសាធារណៈរបស់រដ្ឋ។

   លោកហែម ដារិទ្ធ បានបញ្ជាក់ ប្រឡាយទួលពង្រទីមួយនេះ បានដើរតួនាទីដ៏សំខាន់ ក្នុងការរំដោះទឹកចេញពីផ្លូវជាតិលេខ ចូលមកក្នុង ប្រឡាយបារាំង ឆ្លងកាត់ប្រឡាយទួលពង្រមួយនេះរួចហូរធ្លាក់ចូលទៅក្នុងប្រឡាយលូប្រាំនិងប្រឡាយហារ រហូតដល់ស្រុកកណ្ដាលស្ទឹងខេត្តកណ្តាល៕

 

អត្ថបទដែលជាប់ទាក់ទង