ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោលកន្ទុយបារី បង្កជាអគ្គិភ័យ នៅអាគារជួលស្នាក់នៅ លី ហ៊ួត ខុនដូរ

90

ភ្នំពេញ៖ នៅវេលាម៉ោង 04:10នាទីព្រឹក ថៃ្ងអាទិត្យ ទី05 ខែកញ្ញា ឆ្នាំ2021 មានអគ្គីភ័យមួយកន្លែងកើតឡើងនៅអាគារជួលស្នាក់នៅ លី ហ៊ួត ខុនដូរ នៅអាគារលេខ36A ផ្លូវ242 កែង111ក្រុម13 ភូមិ2 សង្កាត់បឹងព្រលិត ខណ្ឌ7មករា រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងឈ្មោះ:លី ហ៊ួត ភេទប្រុស អាយុ 72ឆាំ្ន មុខរបរ: ម្ចាស់អាគារខុងដូរ ។

អ្នកជួលបន្ទប់ឈ្មោះ : Xu HuiFa ជនជាតិ ចិន ភេទប្រុស អាយុ 34ឆាំ្ន មុខរបរ :ថត Tik Tok បង្ហោះ ។

មូលហេតុ: ចោលកន្ទុយបារីបង្កជាអគ្គិភ័យ ។ ប្រភេទសំណង់ៈ ថ្មបេតុង ទំហំ 4ម៉ែត្រx 4ម៉ែត្រ ។
ខូចខាតសំភារះ :ឆេះបន្ទប់ស្នាក់នៅលេខ 17C ជាន់ទី17ទៅ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

រថយន្តការិយាល័យអគ្គិភ័យ​ :​ ចំនួន 12គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ២២ឡាន ស្មេីនឹង 88ម៉ែត្រគូប ។ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:
រថយន្តទីក្រុងអូរឡាំព្យា ចំនួន 01គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 01ឡានសើ្មនឹង04 មម៉ែត្រគូប៕

អត្ថបទដែលជាប់ទាក់ទង