ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនចំនួន០២នាក់ បានរួមភេទ ជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ត្រូវសមត្ថកិច្ចនគរបាលស្រុកថ្មគោល ឃាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់

48

 

បាត់ដំបង ៖ នៅថ្ងៃទី០៤ខែ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០ និង៣០នាទីព្រឹកនេះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាលដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំធ្វើការ ឃាត់ខ្លួនយុវជន ចំនួន០២នាក់ទាក់ទងនឹងករណីបទរួ.ម.ភេ.ទ ជាមួយអនីតិជនអាយុ ក្រោម១៥ឆ្នាំ មកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ ស្រាវជ្រាវ។

ជនសង័្សយជាយុវជនទាំងពីរនាក់នោះគឺ៖ ១-ឈ្មោះ ឡុង ថាវ ភេទប្រុសអាយុ ២២ឆ្នាំ រស់ នៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
២-ឈ្មោះ រ៉េន ចន្រ្ទា ហៅ បារាំង ភេទប្រុសអា យុ២២ឆ្នាំ រស់នៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួនយុវជនទាំងពីរនាក់នេះគឺ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលស្រុកថ្មគោល បានទទួលពាក្យបណ្តឹងពីឈ្មោះ ច- ល ភេទស្រីអាយុ ៥២ឆ្នាំរស់នៅ ឃុំមោង ស្រុកមោងឬស្សី ដែលអះអាងថា កូនស្រីរបស់គាត់ឈ្មោះ ព. ម.ស អាយុទើបតែ១៣ឆ្នាំ ត្រូវបានយុវជនឈ្មោះ ឡុង ថាវ ភេទប្រុសអា យុ ២២ឆ្នាំ ប្រើល្បិចកលល្បួងនាំយកទៅរួមភេទ ហើយនាំយកចេញពីមូលដ្ឋានបាត់តែម្តង ជាមួយនោះឈ្មោះ ដ .គ.ណ ភេទប្រុសអាយុ៣៩ឆ្នាំរស់ នៅឃុំមោង ស្រុកមោងឬស្សី ដែរដែលគាត់អះអាងថាត្រូវជាឪពុករបស់កុមារី ឈ្មោះណ.រ.ស អាយុ ១១ឆ្នាំ ត្រូវបានយុវជនឈ្មោះ រ៉េន ចន្រ្ទា ហៅ បារាំងភេទប្រុស អាយុ២២ឆ្នាំ ប្រើល្បិចកលល្បួងនាំយក ទៅរួមភេទ ហើយនាំចេញបាត់ពីមូលដ្ឋាន។

ក្រោយពីទទួលបានពាក្យបណ្ដឹងទាំងពីរនេះ រួចវមកសមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវ រហូតរកឃើញយុវជនទាំងពីរនាក់នេះ និងកុមារីជា ជនរងគ្រោះទាំងពីរនាក់នោះផង។

នៅពេលនេះ សមត្ថកិច្ចនគរបាលបានរៀបចំកសាងសំណុំរឿង បញ្ជូនយុវជនទាំងពីរនាក់ មកកាន់ការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯកុមារីទាំងពីរនាក់បានប្រគល់ជូនឪពុកម្តាយនាំ ទៅមូលដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង