ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ចុះជួបសំណេះសំណាល ជាមួយ គណៈកម្មការ និងអាជីវករផ្សារដេប៉ូ

316

 

ភ្នំពេញ៖លោកជា ពិសី អភិបាលខណ្ឌទួលគោក កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១បានដឹកនាំ លោក លោកស្រី អភិបាលរង នាយក-នាយករងរដ្ឋបាល និងមន្ត្រីអមដំណើរ ចុះជួបសំណេះសំណាលជាមួយ គណៈកម្មការ និងបងប្អូនអាជីវករផ្សារដេប៉ូ។

ក្នុងដំណើរចុះសួរសុខទុក្ខ និងសំណេះសំណាលខាងលើនេះ អភិបាលខណ្ឌ បានណែនាំដល់ លោក លោកស្រី គណៈកម្មការផ្សារ និងអាជីវករទាំងអស់ ត្រូវតែយកចិត្តទុកដាក់អនុវត្តវិធានការទប់ស្កាត់ជម្ងឺកូវីដ១៩ ដែលដាក់ចេញដោយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលវិធានការ ៣ ការពារ និង៣ កុំ អោយបានជាប់ជានិច្ច។ លោកអភិបាលខណ្ឌ បានបន្តថា គណៈកម្មការផ្សារ ត្រូវតែត្រួតពិនិត្យជារៀងរាល់ថ្ងៃនូវ ការលក់ដូររបស់អាជីវករ ត្រូវរក្សាគម្លាត ប្រើប្រាស់ម៉ាស៉ីនវាស់កម្ដៅ ពាក់ម៉ាស់ ប្រើអាកុលឬជេលលាងសម្អាតដៃអោយបានញឹកញាប់ ជាពិសេស យកចិត្តទុកដាក់បំផុតចំពោះបញ្ហាអនាម័យ និងបរិស្ថាន នៅខាងក្នុង និងក្រៅផ្សារ ដែលនេះនឹងបង្ហាញអំពីសោភ័ណ្ឌភាព និងសុខុមាលភាពល្អ សម្រាប់ផ្សារ អាជីវករ និងប្រជាពលរដ្ឋ។ លោកអភិបាល បានបន្ថែមទៀតថា គណៈកម្មការផ្សារ ត្រូវតែពិនិត្យ និងរៀបចំ អោយបានម៉ឺងម៉ាត់ លើបញ្ហាសណ្ដាប់ធ្នាប់របៀបរៀបរយ និងការថែរក្សាសន្តិសុខ សុវត្ថិភាព ជូនអាជីវករ និងប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរអភិបាលខណ្ឌ ផ្ដល់ការលើកទឹកចិត្ត និងបានឧបត្ថម្ភដល់ គណៈកម្មការផ្សារដេប៉ូ នូវ ថវិកា ចំនួន ១០០ ដុល្លាសហរដ្ឋអាមេរិក អាកុល ១ កាន និងម៉ាស់ចំនួន ១០ ប្រអប់៕

អត្ថបទដែលជាប់ទាក់ទង