ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រាក់លានលើសង្វៀនថ្មីរបស់CBS

92

​ភ្នំពេញ: ក្រុមហ៊ុនCBS ដែលគ្រប់គ្រងទូរទស្សន៍ចំនួនគឺCNC-CTN និង MY-TV បានបើកសង្វៀនថ្មីមួយដែល នឹងផ្សាយបន្តផ្ទាល់លើសង្វៀនទាំង៣ ក្នុងពេលតែមួយ នូវព្រឹត្តិការណ៍ប្រដាល់ថ្មីមួយ ប្រដាល់អន្តរជាតិខារ៉ាបាវ ដណ្ដើមប្រាក់លាន ។

​សង្វៀនទាំង៣នេះ នឹងផ្សាយផ្ទាល់ក្នុងពេលតែមួយ រៀងរាល់រសៀលថ្ងៃអាទិត្យ ។ បើតាមការឲ្យដឹងពីលោកហ៊ុយ សុខា ដែលជាប្រធានទីផ្សាររបស់ខារ៉ាបាវនោះថា ក្នុងមួយសប្ដាហ៍ គឺមានការប្រកួតប្រដាល់ ជាលក្ខណៈអន្តរជាតិចំនួន២ គូដែលគូទាំង២នេះ ក្រៅពីមានលុយតម្លៃខ្លួន ជាធម្មតានោះខារ៉ាបាវ នឹងតម្កល់លុយមួយលានរៀល ឲ្យគូប្រកួតប្រជែងគ្នាបើឈ្នះ គឺបានមួយលានរៀល បន្ថែមលើលុយតម្លៃខ្លួនឯ អ្នកចាញ់គឺបានតែលុយតម្លៃខ្លួនប៉ុណ្ណោះ ។ តែក្នុងករណីប្រកួតស្មើគ្នានោះ គឺពួកគេនឹងត្រូវចែកលុយនោះ ជា២ចំណែក គឺម្នាក់បាន៥០ម៉ឺនរៀល ។

​លោកគង់ ចំរើនរដ្ឋា ជាប្រធាបផ្នែកលក់របស់CBS បានអះអាងថា ព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមពីថ្ងៃទី១កញ្ញា តទៅហើយៗលោកមានជំនឿចិត្តថា សហព័ន្ធនឹងបន្តផ្ដល់នូវអ្នកប្រដាល់ល្អៗ ឲ្យមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះជាមិនខាន ។

​លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ក៏អះអាងពីការផ្ដល់ នូវអ្នកប្រដាល់ល្អៗឲ្យមកចូលរួម ក្នុងព្រឹត្តិការណ៍នេះ ។ ជាមួយគ្នានេះលោក ក៏ទាមទារឲ្យមន្ត្រីរបស់លោក បន្តបំពេញការងារ ដោយគោរពក្រមវិជ្ជាជីវៈ និងមានយុត្តិធម៌ក្នុងការផ្ដល់ពិន្ទុ ។

​លោកហ៊ុយ សុខា ក៏អះអាងដែរថា ប្រសិនបើព្រឹត្តិការណ៍នេះ ទទួលបានការគាំទ្រនោះ លោកនឹងជម្រុញឲ្យព្រឹត្តិការណ៍នេះ ឲ្យក្លាយជាការប្រកួតប្រជែង យកខ្សែក្រវាត់ ឬជាព្រឹត្តិការណ៍មួយផ្សេងទៀត ដែលខ្ពស់ជាងនេះ ៕

អត្ថបទដែលជាប់ទាក់ទង