ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រសៀលនេះ កីឡាប្រណាំងកង់គួកកម្ពុជា ដែលទៅហាត់៣ខែ នៅស្រុកបារាំងមកដល់កម្ពុជាវិញ

76

ភ្នំពេញ៖កីឡាករប្រណាំងកង់គួកកម្ពុជាចំនួន៣រូបរួមជាមួយនឹងគ្រូបង្វឹកមួយរូបដែលចេញទៅបោះជម្រំហ្វឹកហាត់នៅប្រទេស
បារាំងរយៈពេល៣ខែកន្លងនោះបានបញ្ចប់ការហ្វឹកហាត់ហើយៗពួកគេនឹងមកដល់កម្ពុជាវិញរសៀលថ្ងៃទី៧កញ្ញានេះ ។
កីឡាករទាំង៣រូបនោះមានកីឡាករគឹម ចាន់ធូ សាន ណាម៉ា សាន ណាម៉ាវ រួមជាមួយគ្រូបង្វឹកខ្លូត ករណី ។ក្នុងអម្លុងហ្វឹកហាត់
នៅន្រទេសបារាំងនោះពួកគេបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Tour of Szeklerland នៅប្រទេសរ៉ូម៉ានីពីថ្ងៃទី៤ដល់ថ្ងៃទី៧ខែសីហា
ដែលជាការប្រកួតក្នុងកម្រិត២,១។ការប្រកួតដែលមានចម្ងាយផ្លូវ៥២៣,៧០គីឡូម៉ែត្រនោះមានប្រទេសចំនួន១១ចូលរួមដែលភាគច្រើនជាប្រទេសនៅក្នុងតំបន់អឺរុបតែម្ដងដែលនេះជាការប្រណាំងកម្រិតអាជីព ។
ក្រៅពីនេះកីលាករកម្ពុជាទាំង៣រូបបានចូលរួមក្នុងព្រឹត្តិការណ៍CCC Tour Grody Piastowskie UCI Europe Tourកម្រិត២,២នៅក្នុងប្រ
ទេសប៉ូឡូញទៀតផង ។

អត្ថបទដែលជាប់ទាក់ទង