ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខៀវ កាញារីទ្ធ៖ ក្រុមហ៊ុនយូណាន់ ចិន ចង់បន្តពង្រីកកិច្ចសហការជាមួយក្រសួងព័ត៌មានឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត លើកវិស័យផ្សព្វផ្សាយព័ត៏មាន

122

 

ភ្នំពេញ ៖ ក្រុមហ៊ុនយូណាន់ប្រទេសចិន បន្តធ្វើកិច្ចសហ ការជាមួយក្រសួងព័ត៌មានកម្ពុជាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត លើវិស័យផ្សព្វផ្សាយ រួមមានគម្រោងប្រពន្ធ័ 5G ប្រពន្ធ័ OTT គម្រោងសាងសង់អគារ មជ្ឍមណ្ឌលព័ត៌មានមេគង្គឡាងឆាន គម្រោងថ្នាលទូរទស្សន៍ជាតិជាដើម ។
លោក HUANG JIANG ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី តំណាងទូរទស្សន៍ ខេត្តយូណាន់បានថ្លែងបែបនេះក្នុងឱកាសដែលត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន អនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងពិភា ក្សាការងារ ព្រមទាំងបាននាំយកនូវអំណោយជាម៉ាស់ របាំង មុខ និងថ្នាំបុរាណចិន មកជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ដើម្បីជាការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងព័ត៌ មាន នៅព្រឹកថ្ងៃទី០៧ខែកញ្ញា ឆ្នាំ ២០២១។ ឆ្លៀតនៅក្នុងឱកាសនោះ លោក HUANG JIANG បានគោរព ថ្លែង អំណរ គុណចំពោះក្រសួងព័ត៌មានកម្ពុជា ពិសេស លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងថ្នាក់ដឹកនាំទូរទស្សន៍ជាតិកម្ពុជា ដែលបានធ្វើកិច្ចសហការយ៉ាងល្អ ដើម្បីធ្វើឱ្យក្រុមហ៊ុនយូណាន់ បានដំណើរការដោយរលូន តាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ន ។
ជាមួយនេះលោកប្រធានក្រុមហ៊ុន បានជម្រាបជូនពីគម្រោងការងារសំខាន់ៗមួយចំនួន ដែលចង់បន្តធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មានកម្ពុជា រួមមានគម្រោងប្រពន្ធ័ 5G ក្នុងវិស័យ ទូរទស្សន៍ និងទូរគមនាគមន៍គម្រោងប្រពន្ធ័ OTT គម្រោងសាងសង់អគារមជ្ឍមណ្ឌលព័ត៌មានមេគង្គឡាងឆាន គម្រោងថ្នាលទូរទស្សន៍ជាតិ និងគម្រោងការថតផ្សាយ ទូរទស្សន៍ ប្រភេទHD 4K HK សម្រាប់ដំណើរការកម្មវិធីកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ ខាងមុខ។
ក្រុមហ៊ុនយូណាន បានស្នើសុំឱ្យលោក
រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជួយជំរុញឱ្យមានកិច្ចសហការជាមួយផ្នែកពាក់ពន្ធ័របស់កម្ពុជា ដើម្បីអាចឱ្យក្រុមហ៊ុនធ្វើបទបង្ហាញជូនពីអ្វីដែលក្រុមហ៊ុនមានក្នុងកិច្ចការថតយករូបភាពនៃទិដ្ឋភាព កីឡាស៊ីហ្គេម ក៏ដូច ជាកីឡាផ្សេងៗទៀត។ ជាការឆ្លើយតបសម្រាប់កិច្ច ការងារនេះ លោក ខៀវ កាញារីទ្ធ បានស្វាគមន៍រាល់សំណើកិច្ចសហការនេះ ហើយពាក់ព័ន្ធគម្រោងថតផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា លោក នឹងជម្រាបទៅលោក បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈ កម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣CAMSOC ដើម្បីអាចឱ្យក្រុមហ៊ុនយូណាន់បានទៅជួប និងពិភាក្សាគ្នាលើជំនាញថតផ្សព្វផ្សាយនេះ ។
សូមបញ្ជាក់ថា ក្នុងឱកាសនេះដែរ លោក រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសំដែងអំណរគុណចំពោះ លោក HUANG JIANG ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី តំណាងទូរទស្សន៍ខេត្តយូណាន់ ដែលបានជួយឧបត្ថម្ភម៉ាស់ ចំនួន ១ម៉ឺន៥ពាន់ម៉ាស់ របាំងមុខចំនួន៤រយ ព្រមទាំងថ្នាំចិន LIAN HUA QINGWEN ចំនួន២០០ ប្រអប់ ដើម្បីចែកជូនមន្ត្រីរាជការក្រសួងព័ត៌មាន ៕.សំរិត

អត្ថបទដែលជាប់ទាក់ទង