ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ក្មេងទំនើង​ចំនួន​ ១០​ នាក់ ធ្វេី​សកម្មភាព​ ប្រេីប្រាស់​កាំបិត​ ដំបង​ និង​ ដុំថ្ម​ កាប់​ វាយ​ និង​គប់​ទៅ​លេី​ជនរងគ្រោះម្នាក់

65

 

បាត់ដំបង ៖ កម្លាំងការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​ ដោយសារ​ម.រណ.​ភាពនៃ​​ជនរងគ្រោះ​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០២​ ក្រុម​ មាន​ចំនួន​ ១០​ នាក់​ មក​កាន់​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ដើម្បីអនុវត្តតាមច្បាប់។

ដោយអនុវត្តន៍​តាម​ការ​ណែនាំ​ បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ០៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ០៨និង៣០​ នាទី​ ​នៅ​ចំណុច​ភូមិ​ព្រែកតាតន់​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​ ដោយសារ​ម.រណ.ភាពនៃ​​ជនរងគ្រោះ​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០២​ ក្រុម​ មាន​ចំនួន​ ១០​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។

​ជនសង្ស័យ​ ០២​ ក្រុម​ រួមមាន ១)ឈ្មោះ​ ថាវ​ វុត្ថា​ ភេទប្រុស​ អាយុ​ ២០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែកតាតន់​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។ ២)ឈ្មោះ​ សែម​ វិរ:​ ភេទប្រុស​ អាយុ​ ១៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អញ្ចាញ​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ ៣)ឈ្មោះ​ មាស​ គ្រឹស្នា​ ហៅ​ បារាំង​ ភេទប្រុស​ អាយុ​ ១៩​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ ៤) ឈ្មោះ​ វី​ ចិន្តា​ ហៅ​ ខ្មៅ​ ភេទប្រុស​ អាយុ​ ១៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ត្រាង​ ឃុំ​អូរតាគី​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។ ៥) ឈ្មោះ​ ដៀប​ សុខឡេង​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ ៦)ឈ្មោះ​ លី​ ថុនា​ ភេទប្រុស​ អាយុ​ ២៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​គោកក្តួច​ ឃុំ​តាពូង​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។ ៧) ឈ្មោះ​ សុក​ ប៊ុន​ទិត្យ​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ ៨) ឈ្មោះ​ វ៉ាន់​ ហុកហេង​ ហៅ​ស្រួច​ ភេទប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ ៩)ឈ្មោះ​ ឆិល​ ឡង់ឌី​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​ ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ ️១០) ឈ្មោះ​ សឺន​ សិទ្ធិ​សក័​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ អូរតាគាំ​២​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

សូមបញ្ជាក់ថា កាល​ពី​ថ្ងៃទី​ ០៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ប្រហែល​ ២២និង៤០​ នាទី​ នៅ​ចំណុច​ក្រុមទី​២២​ ​ភូមិ​អញ្ចាញ​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ទាំង​ ០២​ ក្រុម​ ខាងលេី​ បាន​ធ្វេី​សកម្មភាព​ ប្រេីប្រាស់​កាំបិត​ ដំបង​ និង​ ដុំថ្ម​ កាប់​ វាយ​ និង​គប់​ទៅ​លេី​ ជនរងគ្រោះ​ឈ្មោះ​ អ៊ាង​ វិសាល​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ បណ្តាល​ឲ្យ​ស្លា.ប់​ នៅ​ពេល​ដែល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ ។

វត្ថុតាង​ដកហូត​រួម​មាន​ ៖​ -​ ដំបង​ដែក​មាន​រាង​បួន​ជ្រុង​ ប្រវែង​ ៧០សង់ទីម៉ែត្រ​ ០១​ ដេីម​ -​ កាំបិត​ដែក​ មាន​ដង​ឈេី​ ប្រវែង​ ៩០​សង់ទីម៉ែត្រ​ ០១​ ដេីម​ -​ ម៉ូតូ​ម៉ាក​ហុងដា​ វេវ​ ពណ៌​ ស​ គ្មា​ន​ផ្លាកលេខ​ ចំនួន​ ០១​ គ្រឿង​ ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​ កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង ​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង