ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌប្ញស្សីកែវ នាំយកអំណោយ សម្ដេចតេជោចែកជូន ពលរដ្ឋ១១៩គ្រួសារ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦

79

ភ្នំពេញ៖រដ្ឋបាលខណ្ឌប្ញស្សីកែវ ក្រោមអធិបតីភាពលោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្តល់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ទាក់ទងនឹងជំងឺកូវីដ១៩ ប្រភេទ Delta ស្ថិតនៅនៅបុរីសុខសាន្តគំរោងទី ៣ ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌប្ញស្សីកែវ សរុបចំនួន ១១៩ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២៥ គីឡូក្រាម មី ០១ កេស ទឹកស៊ីអ៊ីវ ០១ យួរ និងត្រីខ ១០ កំប៉ុង។

ក្នុងឱកាសនោះលោកអភិបានខណ្ឌបានលើកឡើងថាំសម្ដេចតេជោហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខនិងការលំបាករបស់បងប្អូនគ្រប់កាលះទេសះទាំងអស់សម័យកូវីដ១៩ក្រៅពីស្វែងរកវ៉ាក់សាំងចាក់ជូនបងប្អូនហើយនៅថែមផ្ដល់អំណោយដល់បងប្អូនជួបបញ្ហាកូវីដថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង