ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកនុត ពុធដារ៉ាបន្តចុះពិនិត្យការធ្វើសំណាកលោកគ្រូ អ្នកគ្រូ ដើម្បីត្រៀមធ្វើការបើកបង្រៀន និងរៀនតាមសាលារៀនអនុវិទ្យាល័យ និងវិទ្យាល័យក្នុងស្រុកល្វាឯម

88

 

កណ្ដាល៖នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោក លោកស្រី ប្រធានមន្ទីរ អង្គភាព គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ បានចុះពិនិត្យមើលការធ្វើសំណាក លើលោកគ្រូ អ្នកគ្រូ កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ដើម្បីត្រៀមធ្វើការបើកបង្រៀន និងរៀន នៅក្នុងស្រុកល្វាឯម ដោយក្នុងនោះទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។
នៅព្រឹកថ្ងៃដដែលលោកអភិបាលរងខេត្ត បានធ្វើការសំណេះសំណាលជាមួយបងប្អូនដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក ចំនួន ១៩នាក់ និងអនុញ្ញាតអោយត្រលប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ ព្រមទាំងបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង