ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខអូឡាំពិកកម្ពុជា ផ្ញើសាររំលែងទុក្ខចំពោះ មរណភាពអនុប្រធាន គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម

59

ភ្នំពេញ៖ឯកឧត្តមបណ្ឌិតថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានផ្ញើសារ
ចូលរួមរំលែកទុក្ខចំពោះមរណភាពចំពោះមរណភាពលោកសាស្រ្តាចារ្យHoang Vinh Giangដែលជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិក
វៀតណាម និង ជាអនុប្រធានកិត្តិយសក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ដែលបានទទួលមរណភាពនៅទីក្រុងហាណូយកាលពីថ្ងៃទី១១កញ្ញាឆ្នាំ
២០២១ ។
លោកសាស្រ្តាចារ្យHoang Vinh Giangបានទទួលមរណភាពក្នុងវ័យ៧៥ឆ្នាំ។ក្នុងនាមគ្រួសារអូឡាំពិកអាស៊ីអាគ្នេយ៍ឯកឧត្តម
បណ្ឌិតថោង ខុនបានសម្ដែងនូវក្ដីសោកស្ដាយបំផុតចំពោះការបាត់បង់ធនធានដ៏ឆ្នើមមួយរូបក្នុងចលនាអូឡាំពិកអន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង