ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ណែនាំដល់ លោកចៅសង្កាត់ និងសហការីទាំងអស់ ត្រូវតែប្ដេជ្ញាចិត្តដាច់ ខាតបន្តបម្រើ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ

99

 

ភ្នំពេញ៖នៅរសៀលទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ លោក លោកស្រី អភិបាលរងខណ្ឌ នាយក-នាយករងរដ្ឋបាល និងមន្ត្រីអមដំណើរ ចុះជួបសំណេះសំណាលជាមួយ លោកចៅសង្កាត់ លោក លោកស្រី ក្រុមប្រឹក្សា ស្មៀន មន្ត្រី នគរបាលប៉ុស្តិ៍ ប្រជាការពារ និងមេភូមិទាំងអស់ នៃសង្កាត់បឹងសាឡាង។

ក្នុងពិធីសំណេះសំណាលលោកជា ពិសី អភិបាលខណ្ឌទួលគោកបានណែនាំដល់ លោកចៅសង្កាត់ និងសហការីទាំងអស់ ត្រូវតែប្ដេជ្ញាចិត្តដាច់ខាតបន្តបម្រើ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ត្រូវតែយកចិត្តទុកដាក់ ពង្រឹងភារកិច្ចទប់ស្កាត់ជម្ងឺកូវីដ១៩ ដែលជាកិច្ចការការពារខឿនសុខភាពនិងអាយុជីវិតរបស់ប្រជាជន , ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ខិតខំអនុវត្តការបង្ក្រាបបទល្មើសចោរកម្ម បញ្ហាគ្រឿងញៀន ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ការរៀបចំ ថែរក្សាអនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំង ពង្រឹងការផ្ដល់សេវាល្អជូនដល់ប្រជាពលរដ្ឋ មានទាំងសេវាតម្រូវការ និងសេវាសំណូមពរ អោយមានប្រសិទ្ធភាព និងប្រកបដោយគណនេយ្យភាព ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ “ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព”។

លោកអភិបាលខណ្ឌ បានក្រើនរំលឹកដល់ មន្ត្រីទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់ខ្ជួននូវ ស្មារតីសាមគ្គីភាពផ្ទៃក្នុង រួមគ្នាបម្រើ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដោយភក្ដីភាពបំផុត ឥតងាករេរ និងបន្តបម្រើប្រជាពលរដ្ឋដោយសេចក្ដីស្មោះត្រង់។

លោកអភិបាលខណ្ឌ បានណែនាំបន្ថែមទៀតថា មន្ត្រីទាំងអស់ ត្រូវតែតម្កល់ផលប្រយោជន៍ជាតិជាចម្បង និងចាត់ទុកប្រជាជនជាម្ចាស់ សំដៅទាក់ទាញយកអោយបាននូវការគាំទ្រក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ នាពេលខាងមុខ ពីប្រជាពលរដ្ឋ ជាពិសេស ត្រូវតែតាំងចិត្តយ៉ាងម៉ឺងម៉ាត់បំផុត ដណ្ដើមយកជ័យជំនះ ជូន គណបក្ស និង រាជរដ្ឋាភិបាល អោយបាន ១០០% ជាដាច់ខាត់។

ជាមួយគ្នានោះដែរអភិបាលខណ្ឌ បានឧបត្ថម្ភដល់ រដ្ឋបាលសង្កាត់ និងរដ្ឋបាលប៉ុស្តិ៍ នូវ ថវិកា ចំនួន ៥០០,០០០ រៀល អាកុល ១ កាន និងម៉ាស់ចំនួន ២០ ប្រអប់ ជាការលើកទឹកចិត្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង