ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខៀវ កាញារីទ្ធ ស្នើឲ្យមន្ត្រីរាជការ ជាស្ត្រីទាំងអស់ ក្នុងវិស័យព័ត៏មាន ត្រូវបង្កើនសមត្ថភាពដើម្បីចាប់យកឱកាសថ្មីៗ

97

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន  បានជំរុញលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ មន្រ្តី រាជការ ជានារី ទាំងអស់ក្នុងក្រសួង ព័ត៌មាន ត្រូវធ្វើយ៉ាងណាពង្រឹងសមត្ថភាពរបស់ខ្លួន បានកាន់តែរឹងមាំបន្ថែមទៀត ពិសេសសាមគ្គីភាព និងកិច្ច សហការល្អ ទើបធ្វើឱ្យរាល់កិច្ចការងារទទួលបានជោគ ជ័យ។
លោក ខៀវ កាញារីទ្ធ បានថ្លែងបែបនេះក្នុងឱកាសអនុញ្ញាតឱ្យ ថ្នាក់ដឹក នាំស្រ្តីដែលមានតួនាទី ជា រដ្ឋលេខាធិការ អនុរដ្ឋលេខា ធិការ និងជាទីប្រឹក្សាក្រសួង ព័ត៌មាន ដឹកនាំដោយ លោក ជំទាវ ចន្ទ ធី រដ្ឋលេ ខាធិការក្រសួងព័ត៌មាន ចូលជួបសំដែងការគួរសម នៅថ្ងៃទី១៣ ខែកញ្ញា  ឆ្នាំ ២០២១  នាទីស្តីការក្រសួង។
លោក រដ្ឋមន្រ្តី បានថ្លែងថា  សម្រាប់បងប្អូននារី ក្រសួងព័ត៌មាន ក្រៅពីទទួលបានការយកចិត្តទុកដាក់ពី ឯកឧត្តម ក៏មានការគិតគូរខ្ពស់ពីសំណាក់លោកស្រី ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ នៃក្រសួងព័ត៌មាន តាមរយ:ការបណ្តុះបណ្តាល វិជា្ជជីវ: ជួយឧបត្ថម្ភពេលមាន ទុក្ខលំបាក ផ្តល់ជាស្បៀង អាហារ និងថ្នាំពេទ្យជាដើម ដើម្បីជាភាពកក់ក្តៅសម្រាប់បងប្អូននារី។
ក្នុងឱកាសនោះ លោកស្រី ដែលមានតួនាទី និងទទួល បន្ទុកការងារ តាមជំនាញនីមួយៗ បានគោរពរាយការណ៍ ពីលទ្ធផលការសំខាន់ៗមួយ ចំនួន ដែលសម្រេចអនុវត្តន៍បាន ក្នុងរយ:ពេលកន្លងមកនេះ និងលើកជាផែនការ សកម្មភាពការងារ ដែលត្រូវបន្តបំពេញ នាពេលខាងមុខបន្តទៀត ពិសេសកិច្ចទាក់ ទងសកម្មភាពរបស់នារីក្រសួងព័ត៌មាន។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ចន្ទ ធី ក្នុងមានថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ក្រសួងព័ត៌មាន បានគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ខៀវ កាញារីទ្ធ ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ខ្ពស់ដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នារី ក្នុងក្រសួង ដោយបានផ្តល់តួនាទី និងលើកទឹកចិត្ត ជួយជ្រោមជ្រែង ក៏ដូចជាដោះ ស្រាយទុក្ខធុរ:បងប្អូននារី ដែលជួបលំបាកខ្វះខាត និង ជួបទុក្ខលំបាក ផ្សេងៗ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង