ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំ យុវជន និងកីឡា ដាក់បម្រាមមិនឲ្យ ប្រកួតប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍

134

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានដាក់បម្រាមមិនឲ្យសហព័ន្ធប្រ
ដាល់គុនខ្មែររៀបចំប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកអាស៊ីអាគ្នេយ៍ នាខែតុលា ឆ្នាំ២០២១ ដោយសារស្ថានភាពជំងឺកូវីដ-១៩ នៅមិនទាន់ធូរស្បើយ។
នៅក្នុងលិខិតផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាផ្ញើជូនឯកឧត្តមឧត្តមសេនីយ៍ឯកតែមម៉ឺនប្រធានសហព័ន្ធប្រដាល់
គុនខ្មែរនោះបានបញ្ជាក់ថាដោយយោងលើស្ថានភាពមិនទាន់ធូរស្បើយនៃការរីករាលដាលជំងឺកូវីដ-១៩ ដូច្នេះក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចជាគោលការណ៍ឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរផ្អាកការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ដែលគ្រោងនឹងរៀបចំប្រកួត នៅថ្ងៃទី១៧ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។

លោករាជសុផែនអគ្គលេខាធិការរងសហព័ន្ធកីឡាប្រដាល់គុនខ្មែរទទួលបន្ទុកការងារបច្ចេកទេសនិងការងារព័ត៌មានមានប្រ
សាសន៍ថា ការសម្រេចផ្អាកនេះនៅមិនទាន់ដឹងច្បាស់អំពីការបរិច្ឆេទថ្មីនៅពេលណាឬក៏អាចពន្យារពេលដល់ឆ្នាំ២០២២ឬក៏យ៉ាងណាឡើយ។ សហព័ន្ធបានជូនដំណឹងដល់បណ្តាប្រទេសទាំងអស់ក្នុងអាស៊ានអំពីការប្រកួតនេះរួចរាល់ហើយតែពេលនេះត្រូវពន្យារ ។

«គម្រោងនៃព្រឹត្តិការណ៍អាស៊ាននេះ គឺដើម្បីបង្កើនគុណផលរបស់កីឡាករប្រដាល់កម្ពុជាឲ្យកាន់តែមានសក្តានុពល ត្រៀមឆ្ពោះទៅប្រកួតប្រជែងមេដាយស៊ីហ្គេម ២លើកចំពោះមុខ គឺស៊ីហ្គេម លើកទី៣១ នាចុងខែមេសា-ខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា»។

លោករាជសូផែនបញ្ជាក់ទៀតថាទោះបីសហព័ន្ធមិនទាន់បានទទួលពត៌មានលម្អិតពីការចូលរួមរបស់ប្រទេសក្នុងតំបន់ក៏ពិតមែនតែផែនការរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានត្រៀមរៀបចំវិញ្ញាសា ក្នុងការប្រកួតជើងឯកកម្រិតអាស៊ាននេះមានចំនួន១០ប្រភេទទម្ងន់ ដូចជាប្រភេទទម្ងន់ ៤៥គីឡូក្រាម, ៤៨, ៥១, ៥៤, ៥៧, ៦០, ៦៣.៥, ៦៧, ៧១ និងទម្ងន់ ៨១គីឡូក្រាម។
ទោះជាយ៉ាងនេះក៏ដោយក៏កម្ពុជានៅតែចិញ្ចឹមចិត្តរៀបចំព្រឹត្តិការណ៍នេះឲ្យខាងតែបាននៅក្នុងពេលដែលស្ថានភាពជំងឺនេះបានធូរស្បើយ ដើម្បីគោលដៅបង្កើនសិទ្ធផលរបស់កីឡាករជម្រើសជាតិប្រដាល់គុនខ្មែរឲ្យកាន់តែមានសក្តានុពល ត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង