ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រឹះស្ថានសិក្សា៩ ទីតាំងក្នុងខណ្ឌប្ញស្សីកែវ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងគោលការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលអាចបើកអាចឲ្យដំណើរឡើងវិញបាន

87

 

ភ្នំពេញ៖នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់លោក ឯក ឃុនដឿន អភិបាល អភិបាលខណ្ឌឫស្សីកែវ និងយោងតាមស្មារតីលិខិតជូនដំណឹងលេខ ០៧៣/២១សជណ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការអនុញ្ញាតឲ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌបានចុះធ្វើការពិនិត្យ និងវាយតម្លៃនៅគ្រឹះស្ថានសិក្សាឯកជនចំនួន ៩ទីតាំង រួមមាន៖
១-សាលា មីគីវេ ផ្លូវឈ្នះឈ្នះ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក
២-សាលា ហ្វែសវេសវើល ផ្លូវជាតិលេខ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក
៣-សាលា ប៊ែលធី (សាខា១៧) ផ្លូវជាតិលេខ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក
៤-សាលាឥស្លាម អាល់អៀរសាន ផ្លូវជាតិលេខ៥ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១
៥-សាលា អាមេរិកាំងប្រ៊ីដ ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦
៦-សាលា បញ្ញាសាស្រ្ត ផ្លូវលេខ៥៩៨ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦
៧-សាលា អារីហ្សូន ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦
៨-សាលា អាមេរិកាំងប្រ៊ីដ ផ្លូវលេខ៩០៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ
៩-សាលា ខេមហ្វឺត ផ្លូវលេខ៩០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១។
ជាលទ្ធផលឃើញថាគ្រឹះស្ថានសិក្សាខាងលើបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងគោលការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលអាចបើកអាចឲ្យដំណើរឡើងវិញបាន ចំពោះកម្រិតសិក្សាអនុវិទ្យាល័យ និងវិទ្យាល័យ៕

អត្ថបទដែលជាប់ទាក់ទង