ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន សំណូមពរឱ្យធនាគារពិភពលោក ជួយកៀរគរធនធានជាហិរញ្ញប្បទានឥតសំណង សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍

83

 

ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបលោកជំទាវ Victoria Kwakwa អនុប្រធានធនាគារពិភពលោកប្រចាំ តំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តាមរយៈ Video Conference ដើម្បីសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែល លោកជំទាវនឹងបញ្ចប់អាណត្តិការងារនាពេលខាងមុខ,នៅព្រឹកថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២១ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីគ្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ Victoria Kwakwa ដែលបានបំពេញការងារក្នុងអាណត្តិរយះពេល ០៥ ឆ្នាំ កន្លងមក ហើយបានកសាង ស្នាដៃ និងសមិទ្ធផលជាច្រើនដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ជាពិសេស រួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងកាលៈទេសៈដ៏លំបាកលើកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្តី បានជម្រាបជូនអំពីវឌ្ឍនភាពនៃការចាក់វ៉ាក់សាំង ដោយគិតមកដល់បច្ចុប្បន្ន កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្នអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ បានប្រមាណជាង ៩០%ធៀបនឹងគោលដៅចំនួន ១០ លាននាក់ និងកុមារ អាយុចាប់ពី ១២ ឆ្នាំ រហូតដល់ក្រោម ១៨ ឆ្នាំ បានប្រមាណ ១,៤ លាននាក់ រៀបនឹងគោលដៅ ២ លាននាក់ ។ កម្ពុជា ក៏នឹងបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនសម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ទាំង អស់ នាពេលឆាប់ៗនេះ លើកលែងតែកម្រិតបឋមសិក្សា ។ បន្ថែមពីនេះ, កម្ពុជា គ្រោងបើកដំណើរការសកម្មភាព សេដ្ឋកិច្ចឡើងវិញតាមបែបបទថ្មី ដោយនឹងត្រូវចាប់ផ្តើមពីវិស័យអប់រំ បន្ទាប់មកវិស័យទេសចរណ៍ក្នុងស្រុក និង ទេសចរណ៍ដែលបានទទួលការចាក់វ៉ាក់សាំងរួច ជាដើម ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យធនាគារពិភពលោក ពិចារណាឡើងវិញលើលក្ខខណ្ឌឥណទាន ដែលមានកម្រិតសម្បទានខ្ពស់ដល់កម្ពុជា ដូចបណ្ដាដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងពន្យារពេលអនុវត្តលក្ខខណ្ឌឥណទានថ្មី ដើម្បីឱ្យកម្ពុជាមានលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធធំៗ សម្រាប់គាំទ្រការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺថ្វីវីដ-១៩ ។

ទន្ទឹមនឹងនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏សំណូមពរឱ្យធនាគារពិភពលោក ជួយកៀរគរធនធានជាហិរញ្ញប្បទានឥតសំណង សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ និងគាំពារសង្គមដូចជាគម្រោងអប់រំ អភិវឌ្ឍន៍ជំនាញ និងសុខាភិបាលជាដើម ដែលកំពុងមានតម្រូវការកាន់តែច្រើន ជាពិសេសក្នុងបរិការណ៍ក្រោយជំងឺកវីដ-១៩ ។

លោកជំទាវ Victoria Kwakwa បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រពៃ របស់កម្ពុជានាពេលកន្លងមក ដែលបានធ្វើឱ្យអាណត្តិកិច្ចរបស់លោកជំទាវបញ្ចប់ទៅបានដោយជោគជ័យ ។ លោកជំទាវ ក៏អបអរសារទរចំពោះភាពជោគជ័យ របស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងការរីកវាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស លើចំណាត់ការដ៏រហ័ស ក្នុងការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ធៀបនឹងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា ក៏ ដូចជា ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងឡាយ ។

ទន្ទឹមនឹងនេះ, លោកជំទាវ ក៏ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ ភាពជាដៃគូដ៏ល្អរវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមស្មារតី គោរពគ្នា និង គោរពភាពជាម្ចាស់របស់កម្ពុជា នាពេលកន្លងមក ដែលនេះគឺជាសក្ខីភាពឆ្លើយតបទៅនឹងប្រសាសន៍ណែនាំដ៍ ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសនាបតីតជោ ហ៊ុន សែន នៅពេលដែលលោកជំទាវចូលកាន់តំណែងបូង ។

លោកជំទាវ បានថ្លែងជំហរគាំទ្រទាំងស្រុង ចំពោះសំណើដែលបានលើកឡើងដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ព្រមទាំងបានសន្យាពាំនាំយកទៅពិភាក្សាឡើងវិញ ជាមួយថ្នាក់ដឹកនាំរបស់ធនាគារពិភពលោក ដើម្បី ដោះស្រាយ ក៏ដូចជាផ្តាំផ្ញើបន្តទៅលោកជំទាវ Manuela Ferro អនុប្រធានធនាគារពិភពលោកថ្មី ដែលនឹងចូលជំនួសរក មធ្យោបាយឱ្យកម្ពុជា មានលទ្ធភាពទទួលបាននូវហិរញ្ញប្បទានឥតសំណង ឬកម្ចីដែលមានកម្រិតសម្បទាខ្ពស់ ។

ជាថ្មីម្តងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឌុបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង ជូន ពរលោកជំទាវឱ្យទទួលបានជោគជ័យថ្មី ជាបន្តបន្ទាប់ទៀត ក្នុងភារកិច្ចដ៏ឧត្តុងឧត្តមរបស់លោកជំទាវ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយលោកជំទាវ Manuela Ferro ដែលនឹង ចូលកាន់តំណែង ក្នុងពេលឆាប់ៗខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង