ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូល នាំយកសម្ភារៈមួយចំនួន ជូនអនុវិទ្យាល័យឪឡោក នៅភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក

47

 

ភ្នំពេញ៖បន្ទាប់ពីការចុះពិនិត្យទីតាំងអនុវិទ្យាល័យ ដើម្បីត្រៀមបើកដំណើរការឡើងវិញ កាលពីសប្ដាហ៍កន្លងទៅ ដោយពិនិត្យឃើញថា មានការខ្វះខាតសម្ភារៈមួយចំនួន នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បាននាំយកសម្ភារៈមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជូនតាមរយះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីផ្តល់ជូន លោកនាយកអនុវិទ្យាល័យឪឡោក នៅភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ សម្រាប់សិស្សានុសិស្ស ប្រើប្រាស់ក្នុងពេលបើកសាលារៀនឡើងវិញ ។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌបានផ្ដល់សម្ភារៈរួមមាន៖
-ធុងទឹកស្តុកទឹកស្អាតចំណុះ ១០,០០០លីត្រ ចំនួន០១
-អំពូលសូឡា ចំនួន១០ឈុត
-ឡាបូលាងសម្អាតដៃ ចំនួន០១ និងម៉ាស ចំនួន២,៥០០ម៉ាស៕

អត្ថបទដែលជាប់ទាក់ទង