ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ០២នា ក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ លួចកាប់ឈើកាស្យា របស់ក្រុមហ៊ុន ដោយមិនមានការអនុញ្ញាត

73

 

ស្រុកកោះកុង ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៥និង០០នាទីរសៀល មានករណីលូចកាប់ឈើ ដើមអាកាស្យាខុសច្បាប់ ១លើក ឃាត់បានរថយន្ត០១គ្រឿង រថយន្តម៉ាក វ៉េអង ហិនដាយ ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E-6746 សណ្ដោងរ៉ឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 4A-5666 បានដឹកឈើអាកាស្យាពេញរថយន្ត ចេញពីចំណុចថ្មពាង ស្ថិតក្នុងភូមិជ្រោយប្រស់់ ឃុំជ្រោយប្រស់ គោលបំណងឆ្ពោះទៅភ្នំពេញ ខណ:ពេលនោះជំនាញអធិការដ្ឋាននគរបាលស្រុកកោះកុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលជ្រោយប្រស់ បានធ្វើការសួរនាំដើម្បីរកម្ចាស់ អ្នកទិញ និងអ្នកលក់ ។

ភ្លាមៗនោះ កម្លាំងជំនាញអធិការដ្ឋាន ទទួលបានសេចក្តីរាយការណ៍ តាមរយៈ ទូរស័ព្ទ ពី លោក ស ជឿន តំណាងក្រុមហ៊ុន ហ្គ្រិន រិច គ្រុប បានរាយការណ៍ថា ម្ចាស់រថយន្ត និងបក្សពួកបានលួចកាប់ឈើកាស្យា របស់ក្រុមហ៊ុន ដោយមិនមានការអនុញ្ញាតពីក្រុមហ៊ុន។

ក្រោយទទួលបានសេចក្ដីរាយការណ៍រួច កម្លាំងជំនាញអធិការដ្ឋាន បាននាំរថយន្តមក អធិការដ្ឋាននគរបាលស្រុកកោះកុង ធ្វើការឃាត់ខ្លួនមនុស្សចំនួន ០២នាក់ ប្រុស ឈ្មោះ ទោះ សុខុម ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ និងឈ្មោះ ប៉េង តុលា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួមជាមួយរថយន្ត ០១គ្រឿង ដែលមានឈើលើរថយន្តពេញ ក្នុងករណីលួចកាប់ដើមឈើកាស្យារបស់ក្រុមហ៊ុន ហ្គ្រិនរិច គ្រុប ។

បច្ចុប្បន្ន កម្លាំងជំនាញអធិការដ្ឋានកំពុងបំភ្លឺ កសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋានចាត់ការបន្ត៕

អត្ថបទដែលជាប់ទាក់ទង