ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ មេរៀនអំពីជីវិត

305

ភ្នំពេញ ៖​ បើនិយាយពីជីវិតគឺមានភាពសាំញ៉ាំមួយដែលគេគ្រប់គ្នា លំបាកនឹងកំណត់ពីនិយមន័យរបស់វាណាស់ ។ពេលខ្លះជីវិតពោរពេញដោយភាពផ្អែមល្ហែម តែពេលខ្លះជីវិតគឺគ្រោធគ្រាតតែម្ដង ។

ជីវិតពេលខ្លះវាសើចចំអកដាក់យើង តែពេលខ្លះវាញញឹមដាក់យើង ហើយពេលខ្លះវាក៏គោរពយើងដែរ ។ ទោះបីជានាម៉ឺន ឬអ្នកនយោបាយ អ្នកជំនួញ សេដ្ឋី កសិករ ជាកម្មករ ជីវិតតែងតែជួបនូវបញ្ហាទាំងអស់នេះ ដូចៗគ្នាគ្រាន់តែជួនតិច ជួនច្រើនប៉ុណ្ណោះ ។
តារាកំប្លែងសាក់ឡូ(Charlie Chaplin) បាននិយាយថាជីវិតសើចដាក់អ្នក ពេលដែលអ្នកមិនសប្បាយចិត្ត” Life Laugh at You when youare unhappy” ។ ជីវិតញញឹមដាក់អ្នកពេលដែលអ្នកសប្បាយចិត្ត”Life at you are happy “ ។ជីវិតគោរពអ្នកពេលដែលអ្នកធ្វើឲ្យអ្នកដទៃសប្បាយចិត្ត “Life Saluter you when you make others happy “ ។

យើងពិនិត្យមើលម្រាមដៃទាំង ៥របស់យើងនោះ នឹងឃើញថាម្រាមនីមួយៗ មិនស្មើគ្នាឡើយ ។
តែប្រសិនបើយើងបត់ម្រាមទាំងនោះ យើងនឹងឃើញថាម្រាមទាំងនោះប្រែជាស្មើគ្នា ។
នេះបញ្ជាក់ថាជិវិតនេះនឹងបានងាយស្រួល បើសិនជាយើងចេះអោនលំទោន ហើយបត់បែនទៅតាមកាលៈទេសៈនោះ ។ នេះគឺជាមេរៀនមួយអំពីជីវិតរបស់យើង ៕

អត្ថបទដែលជាប់ទាក់ទង