ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួចចំរើន ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើល ហេដ្ឋារចនាសម្ព័ន្ធផ្លូវ អូរ ប្រឡាយក្នុងក្រុងព្រះសីហនុ

397

ព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួចចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំ មន្ត្រីជំនាញ អភិបាលក្រុង ចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធផ្លូវ អូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ។
ក្នុងឱកាសចុះពិនិត្យមើលហេដ្ឋារចនា សម្ព័ន្ធផ្លូវ អូរ ប្រឡាយក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិ បាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់លោកអភិបាលក្រុង ត្រូវរៀបចំប្រ មូលសំរាម និងដីនៅលើចិញ្ចើមផ្លូវក្នុងក្រុងឱ្យបានស្អាត ដើម្បីកុំឱ្យហូរចូលតាមលូ អូរ ប្រឡាយបង្កការកកស្ទះផ្លូវទឹក ជា ហេតុនាំឱ្យមានការជន់លិចក្រុងនៅពេលមានភ្លៀងខ្លាំងម្តងៗ ។
បន្ទាប់មកឯកឧត្តម អភិបាលខេត្ត ក៏ បានអញ្ជើញទៅពិនិត្យអាងច្រោះទឹកកខ្វក់នៅចុងឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ព្រមទាំងបានណែនាំឱ្យមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្ត លើកគម្រោងស្នើសុំទៅក្រសួង ដើម្បីសាងសង់ស្ពានក្នុងអាងច្រោះទឹកកខ្វក់ឱ្យបានខ្ពស់ និងវែងជាងមុន ដើម្បីឱ្យលំហូរទឹកក្នុងអាងហូបានលឿនជាងមុនកុំឱ្យមានការជន់លិចក្រុងនៅរដូវវស្សា ៕

អត្ថបទដែលជាប់ទាក់ទង