ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូពេទ្យចុះយកសំណាក លើអាជីវករផ្សារធំថ្មីលើកទី៤ ជាង៤០០នាក់ អវិជ្ជមានទាំងអស់ មានម្នាក់មកពីក្រៅ

146

ភ្នំពេញ៖ ក្រុមគ្រូពេទ្យ ក្រុមគ្រូពេទ្យ ធីតា សហការជាមួយ អាជ្ញាធរមូលដ្ឋានដឹកនាំដោយលោក ចាន់ គន្ថេតអភិបាលរងខណ្ឌដូនពេញ  និងលោកស្រីប៉ុន ដានីអភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មីបានចុះយកសំណាកលេីកទី ទៅលើអាជីករផ្សារធំថ្មីលក់គ្រឿងហូបចុក អវិជ្ជមានទាំងអស់ ។ប៉ុន្តែមានវិជ្ជមានកូវីដ ១៩ ម្នាក់ដែល មកពីសង្កាត់ផ្សារថ្មីទី៣។

  ក្រុមការងារថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង ១០:០០នាទី បានរៀបចំនៅទីតាំងដដែល(ខាងលិចផ្សារ)ដោយចងខ្សែបិទផ្លូវសម្រួលដល់ក្រុមគ្រូពេទ្យក្នុងការចុះយកសំណាកលើអាជីវករដើម្បីរុករកការឆ្លងការរីករាលដាលនៃជំងឺកូវីដ19ឬជំងឺបម្លែងថ្មី(Delta)

  ជាលទ្ធផលអាជីវករចំនួន៣៩៩នាក់ អវិជ្ជមានទាំងអស់។ មកពីសង្កាត់ផ្សារថ្មីទី១ ចំនួន ១៥នាក់អវិជ្ជមានដែរ ប៉ុន្តែ មកពីសង្កាត់ផ្សារថ្មីទី៣ ម្នាក់មានវិជ្ជមានកូវីដ ១៩ សរុបរួម៤១៥នាក់ ប្រុស១៣៣នាក់។

  គួរំលិកថាការយកសំណាកលើកទី១នៅល្ងាចថ្ងៃទី២៦ខែសីហា ឆ្នាំ២០២១ចំនួន៣៥៦នាក់ ឃើញវិជ្ជមានម្នាក់លើកទី២ចុះយកសំណាក់នៅព្រឹកថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២១នេះលើបងប្អូនអាជីវករចំនួន៤៤១នាក់ក្នុងនោះប្រុសចំនួន១៣៧នាក់និងស្រី៣០៤(លទ្ធផលគឺអវិជ្ជមានទាំងអស់គ្នា)លើកទី៣នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២១លើអាជីវករចំនួន៣៦៣នាក់ជាលទ្ធផលអវិជ្ជមានទាំងអស់និងលើកទី៤នៅរសៀលថ្ងៃទី១៤ខែកញ្ញានេះមានចំនួន៤១៥នាក់ប្រុស១៣៣នាក់ (អវិជ្ជមានទាំងអស់)

   អាជ្ញាធរបញ្ជាក់ថាក្នុងការពិនិត្យសំណាកនេះដែរបានរកឃើញ(វិជ្ជមានម្នាក់ភេទប្រុសមិនមែនជាជាអាជីវករផ្សារធំថ្មីទេ គាត់មកពីសង្កាត់ផ្សារថ្មី៣ ដោយគាត់មិនស្រួលក៏ចូលមកតេស្តសំណាកក៏ចេញលទ្ធផលវិជ្ជមានតែម្តង៕

 

អត្ថបទដែលជាប់ទាក់ទង