ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទស្សនិកជនជាច្រើន កំពុងចាប់អារម្មណ៏ លើកសម្រស់សោភារបស់តារាចម្រៀង កញ្ញា ញឹម សួនសោភាទេពី អតីតបេក្ខភាពចូលរួម ប្រឡងក្នុងកម្មវិធី លំដាប់ថ្នាក់ពិភពលោក របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស Cambodian Idol រដូវកាលទី៣

85

ភ្នំពេញ៖ កញ្ញា សោភា ទេពី គឺជាអតីតបេក្ខភាពចូលរួមប្រឡងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស Cambodi an Idol រដូវកាលទី៣ បច្ចុប្បន្ននេះ បើទោះបីមិនបានចូលជ្រកកោនក្នុងទ្រនំហង្សមាសយ៉ាងណាក្តី ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់កញ្ញាហាក់ទទួលបាន ការចាប់អារម្មណ៏ច្រើន ពីទស្សនិកជន ។

កាលពីព្រឹកមិញនេះ កញ្ញា ទេពី បានធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកំពត ហើយតារាចម្រៀងស្រីមានសាច់ទ្រលុកទ្រលន់នេះក៏បាន បង្ហោះរូបភាព និងវីដេអូមួយចំនួន បង្ហាញថា នាងពិតជាសប្បាយរីករាយជាមួយនឹងដំណើរកម្សាន្ដ
នៅខេត្ដកំពត ដឹកដីដ៏ស្រស់ស្អាតនេះណាស់។
ជាមួយគ្នាផងដែរ កញ្ញា ទេពី ក៏បានបង្ហាញវីដេអូចុះលេងនៅអាងហែលទឹក គួបផ្សំនឹងការរំលេចភាពសិចស៊ីទៀតនោះសម្រស់ កញ្ញា ទេពី កាន់តែទាក់ទាញ ទស្សនិកជន ដែលកំពុងស្រឡាញ់ និងគាំទ្រ កញ្ញានោះផងដែរ ។
សូមបញ្ជាក់ថា៖ សម្រាប់តារាចម្រៀងវ័យក្មេងត្រឹម ១៨ឆ្នាំរូបនេះកាន់តែធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលដោយសារនាង មិនត្រឹមតែច្រៀងជាភាសាខ្មែរពីរោះនោះទេ ប៉ុន្តែនាងអាចច្រៀងបាន ៥ភាសាទៀត ក្នុងនោះដែរ នាងអាចច្រៀងជា ភាសាថៃ ឡាវ ចិន អង់គ្លេស និងបារាំង ទៀតផង ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង