ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលា​រៀន​នៅ​រាជធានី​ភ្នំពេញ​ ចាប់​ផ្ដើម​បើក​ដំណើរការ​ឡើង​វិញ​ហេីយ​

80

ភ្នំពេញ​ ៖​ នៅ​ព្រឹកថ្ងៃទី ១៥ខែកញ្ញាឆ្នាំ ២០២១នេះ​ ឯក​ឧត្តម ឃួង ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​បានអញ្ជើញទៅធ្វើពិធីបើកសាលារៀនឡើងវិញ ចំនួន​៣ជាបន្តបន្ទាប់​ ដែលជានិមិត្តរូបបេីកឱ្យដំណេីរការសាលារៀនទាំងអស់ក្នុង​រាជធានីភ្នំពេញ​​ គឺអញ្ជេីញទៅវិទ្យាល័យស៊ីសុវត្ថិ វិទ្យាល័យចតុមុខ និង​អញ្ជើញ​ទៅ​វិទ្យាល័យICS ក្នុង​ខណ្ឌ​ដូនពេញ​ ។


គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃពុធថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២១ នេះតទៅ និងក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗបានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា​ គ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញ ដែលត្រូវបើកដំណើរការឡើងវិញមានចំនួនសរុប ២២៧ ទីតាំង (គ្រឹះស្ថានសាធារណៈ ៦៨ ទីតាំង និងគ្រឹះស្ថានឯកជនចំនួន ១៥៩ ទីតាំង) មានលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំបម្រើការងារចំនួន ១០.៤៤៣ នាក់ និងមានសិស្សានុសិស្សត្រូវចូលរៀនវិញចំនួន ១៣៩.៥៧៨ នាក់៕

អត្ថបទដែលជាប់ទាក់ទង