ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកឡើងត្នោតម្នាក់ធ្លាក់ ពីលើដើមត្នោត ជុងរបងឈើ បណ្តាលឲ្យស្លាប់

49

កំពង់ធំ ៖ បុរសម្នាក់បានធ្លាក់ពីលើចុងត្នោតចំបង្គោលរបង់ជុងចំចង្កាជាប់ឆ្កឹង បណ្តាលឲ្យស្លា.ប់នៅកន្លែងកើតហេតុភ្លាមៗ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចដើមត្នោតខាងក្រោយភូមិ ជាន់លែង ឃុំមានជ័យស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីអ្នកភូមិដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះខាងលើនេះមានឈ្មោះ ស្រី ឆាំ ភេទ ប្រុស អាយុ ៤៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ មានមុខរបរជាអ្នកឡើងត្នោតយកទឹកត្នោតធ្វើទឹកត្នោតជូរនិងធ្វើស្ករត្នោតផងដែរ។

តាមការបញ្ជាក់ពីសមត្ថកិច្ចប៉ុស្តិ៍មានជ័យ ដែលបានចុះពិនិត្យកន្លែងកើតហេតុបានសន្និដ្ឋានថា មូលហេតុដែលជនរងគ្រោះធ្លាក់ ដោយប្រាប់ថាដើមត្នោត២ដើមនៅក្បែរគ្នា តែដាក់បង្អោងឡើងតែ១ដើមទេ ហើយនៅលើចុងត្នោតបានដាក់ឬស្សីសម្រាប់ឆ្លងទៅឆ្លងមក លុះឬស្សីនោះយូរទៅៗក៏ពុកបាក់ធ្លាក់ជនរងគ្រោះស្លា.ប់នៅនឹងគល់ត្នោតខណ:ពេលគាត់កំពុងឆ្លងទៅដើមម្ខាងទៀត។

ក្រោយសមត្ថកិច្ចចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យរួចបានបញ្ជាក់ឲ្យដឹងថា ស.ពបុរសខាងលើនេះពិតជាបានធ្លាក់ពីលើដើមត្នោតហើយជុងជាមួយរបងឈើស្លា.ប់ពិតប្រាកដមែន ។ ស.ពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង