ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលក្រុងបាត់ដំបង បង្ក្រាបឃាត់ខ្លួននារីវ័យក្មេងម្នាក់ ជាមួយថ្នាំញៀនមួយចំនួនអនុវត្តតាមច្បាប់

49

បាត់ដំបង ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៣និង២៥នាទី ត្រង់ចំណុចក្រុមទី៦ ភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការបង្រ្កាបបានករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី ក្នុងបទល្មើសជាក់ស្តែង។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ហេង ស្រីលាភ ភេទស្រី អាយុ ២១ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៤០ថង់ ទម្ងន់ ១៧.៧០ក្រាម
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ០២គ្រាប់ ទម្ងន់ ០.១២ក្រាម
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-សំភារ:សំរាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន ។
នៅពេលនេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងដែលពាក់ព័ន្ធ មកកាន់ការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង