ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន និងលោកជំទាវ អញ្ជើញក្រុងពាលីបើកការដ្ឋានសាង សង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

114

 

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ និងលោកជំទាវ បានអញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អាងប្រព្រិត្តកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាល រងខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពពាក់ពន្ធ លោកឧកញ៉ា ម្ចាស់សណ្ឋាគារ ក្រុមហ៊ុនក្នុងខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថា អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣នេះ (PS3) មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុង១ថ្ងៃ សាង សង់លើផ្ទៃដីជាងមួយហិកតា ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ខេត្តព្រះសីហនុ មានអាងប្រព្រិត្តកម្មទឹកកខ្វក់ចំនួនពីរ ដែលបានដាក់ឱ្យដំណើរកាប្រកបដោយជោគជ័យ ក្នុងនោះមាន អាងប្រព្រិត្តកម្មទឹកកខ្វក់ទី១ (PS1) មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូប ក្នុង១ថ្ងៃ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ អាងប្រព្រិត្តកម្មទឹកកខ្វក់ទី២ (PS2) មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ម៉ែត្រ គូប ក្នុង១ថ្ងៃ ស្ថិតនៅភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ។ ទឹកកខ្វក់ក្រោយពីប្រព្រឹត្តិកម្មរួចរាល់ វាមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ ។ ទន្ទឹមនោះរដ្ឋបាលខេត្តព្រះ សីហនុ ក៏មានគម្រោងសាងសង់ អាងប្រព្រិត្តកម្មទឹកកខ្វក់បន្ថែមទៀតក្នុងក្រុងព្រះសីហនុ ដើម្បីជួយកាត់បន្ថយទឹកកខ្វក់ហូរចូលសមុទ្រ បង្កើនសោភ័ណភាព បរិស្ថានឱ្យកាន់តែមានភាពល្អ និងបៃតងជានិច្ច ៕

អត្ថបទដែលជាប់ទាក់ទង