ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រសិនបើស្ថានភាពកូវីដ ១៩ ធូរស្រាលនោះ ចុងឆ្នាំ២០២២ ការប្រកួតកីឡាជាតិលើកទី៣នឹងចាប់ផ្ដើម

51

ភ្នំពេញ៖បន្ទាប់ពីអាក់ខានក្នុងការរៀបចំការប្រកួតលើកទី៣ឆ្នាំ២០២០ដោយសារតែការរំខាននៃជម្ងឺកូវីដ ១៩នោះនៅឆ្នាំ២០២២
ព្រឹត្តិការប្រកួតកីឡាជាតិ(National Games)នឹងរៀបចំឡើងវិញ ។
នេះជាការអះអាងរបស់ឯកឧត្តមសុខ សប្បាយណាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាដែលប្រជុំតាមអនឡាញ
ជាមួយបណ្ដាប្រធានមន្ទីរអប់រំយុវជន និង កីឡាតាមបណ្ដារាជធានី ខេត្តនិងបណ្ដាស្ថាប័នពាក់ព័ន្ធ នាពេលថ្មីៗនេះ ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ថាការប្រកួតកីឡាជាតិលើកទី៣គ្រោងរៀបចំស្រមតាមផែនការយុទ្ធសាស្ត្រស៊ីហ្គេមឆ្នាំ
២០២៣ដែលកម្ពុជាត្រៀមកីឡាចំនួន៣៩ប្រភេទ និង ៧ប្រភេទកីឡាប៉ារ៉ាឡាំពិកទៀតផង ។សូមបញ្ជាក់ថាការប្រកួតកីឡាជាតិលើកទី១ឆ្នាំ
ឆ្នាំ២០១៦មានត្រឹមតែ១៥ប្រភេទកីឡាប៉ុណ្ណោះ ហើយការប្រកួតលើកទី២ឆ្នាំ២០១៨ចំនួនប្រភេទកីឡាត្រូវបានបង្កើនរហូតដល់២៧ប្រភេទ
តែជាអកុសលការប្រកួតលើកទី៣ត្រូវបានអាក់ខានដោយសារតែមានការផ្ទុះឡើងនូវជម្ងឺកូវីដ ១៩ ។
ការប្រកួតកីឡាជាតិលើកទី៣គឺជាការត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់ជ្រុងជ្រោយនៅក្នុងឆ្នាំ២០២២ដើម្បីឆ្ពោះទៅស៊ីហ្គេមឆ្នាំ
២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃស៊ីងហ្គេមលើកទី៣២ ៕

អត្ថបទដែលជាប់ទាក់ទង