ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាកាមជាគ្រូវង្វឹកតេក្វាន់ដូ WTដូចំនួន១៨នាក់ បានទទួលការបណ្តុះបណ្តាល តាមអនឡាញ

380

ភ្នំពេញ៖បណ្ឌិតសភាតេក្វាន់ដូកម្ពុជាបានសហការជាមួយខេមរសហព័ន្ធតេក្វាន់ដូ WT(World Taekwondo)បានរៀបចំវគ្គបណ្តុះ
បណ្តាលគ្រូបង្វឹកតាមអនឡាញ ២០២១ “Online Instructor Program 2021”ដែលមានសិក្ខាកាមជាគ្រូបង្វឹកចំនួន១៨នាក់មក ៦ ខេត្តក្រុងនៅទូទំាងប្រទេសកម្ពុជា ។

វគ្គនេះចាប់ផ្ដើមពីថ្ងៃទី១៧ ខែកញ្ញាដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២១។លោក ឆយ យ៉ុងសុក(CHOI Yong Sok)ដែល ជាគ្រូឧទ្ទេសវគ្គបានប្រាប់ឲ្យដឹងថាវគ្គបណ្តុះបណ្តាលបានចាប់ផ្តើមតំាងខែមិថុនារហូតដល់ថ្ងៃទី២៤ខែតុលាឆ្នាំ២០២១ដែលមានរយៈពេល១៩សប្តាហ៍ដោយយើងសិក្សារាល់សៅរ៍ជាផ្នែកមួយនៃអភិឌ្ឍន៍និងជំរុញសកម្មភាពកីឡាតេក្វាន់ដូនៅតាមបណ្តាលខេត្តឲ្យមានការរស់រវើកទោះបីស្ថិតនៅក្រោមការវាយលុកមេរោគ COVID-19 ក៏ដោយ។

សម្រាប់វគ្គនេះខាងលើដោយមានការជួបគាំទ្រភាគីកូរ៉េដើម្បីអភិឌ្ឍន៍កីឡាតេក្វាន់ដូ WT ដែលជាប្រភេទកីឡាអូឡាំពិក ទោះបីស្ថិតនៅក្រោមស្ថានភាពមេរោគ COVID-19ក៏ដោយ ក៏ត្រូវតែជំរុញឲ្យមានសកម្មភាពនៅតាមរាជធានីខេត្តដែលមានក្លិបកីឡាតេក្វាន់ដូ និងផ្តល់ចំណេះដឹង បច្ចេកទេសកីឡានេះជូនគ្រូបង្វឹកតាមរយៈពេលអនឡាញដែរ៕

អត្ថបទដែលជាប់ទាក់ទង