ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដេីមស្វាយរលំបាក់សង្កាត់លេីរថយន្តចំនួន២គ្រឿងបណ្ដាលខូចខាត

78

ភ្នំពេញ : ខ្យល់កន្រ្តាក់រលំបាក់ដេីមស្វាយវ័យចំនាស់ធ្លាក់ចុះមកខាងក្រោម សង្កត់រថយន្តចំនួន២គ្រឿង បណ្ដាលខូចខាតតែសំណាងល្អ មិនមានអ្នកណារងរបួសក្នុងហេតុការណ៍នេះ បង្កការភ្ញាក់ផ្អេីល កាលលវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០១៨នៅចំណុចផ្ទះលេខ១៧ផ្លូវ២០៥ ស្ថិតនៅភូមិ១១ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។

សមត្ថកិច្ចបានអោយដឹងថាដោយមុនកេីតមាន ខ្យល់កន្រ្ទាក់លាយឡំនិងទឹកភ្លៀងរិចៗ ផងដែរក្រោយមកក៏ធ្វេីអោយដេីមស្វាយមួយដេីម បាក់ធ្លាក់ចុះមកក្រោមសង្កត់លេីរថយន្ត២គ្រឿង ដែលចតនៅចិញ្ចេីមផ្លូវមានរថយន្តព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AQ-៩០៣៧ រថយន្តកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២N-៤៩៣០បណ្ដាលរងការខូចខាតតិចតួច តែសំណាងគ្មានអ្នកណារងរបួស ក្នុងហេតុការគ្រោះធម្មជាតិនេះទេ។
ក្នុងហេតុការណ៌ នេះភាគីខាងរថយន្តធ្វេី ការសម្របសម្រួលជាមួយ និងម្ចាស់ផ្ទះដោយសារដេីមឈេី ជារបស់កម្មសិទ្ធិ ផ្ទាល់ខ្លួនមិនមែន ជារបស់រដ្ឋដាំនោះ ៕

អត្ថបទដែលជាប់ទាក់ទង