ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យឆេះផ្សារដំបូលខៀវ ខូចខាតតូបអស់ចំនួន​ ០៦​ និង ឆេះ​សម្ភារៈអស់ទាំងស្រុង

357

រាជធានីភ្នំពេញ​៖ នៅវេលាម៉ោង​ ១២និង១០​ នាទីយប់​ រំលងអធ្រាត្រ ថ្ងៃអាទិត្យ​ ទី១៩​ ខែកញ្ញា​ ឆ្នាំ២០២១​ មានករណីអគ្គីភ័យ​មួយកន្លែងកើតឡើងនៅផ្សារដំបូលខៀវ ស្ថិត​តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ត្រពាំងថ្លឹងទី១ សង្កាត់​ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ម្ចាស់ទីតាំងលោកឧកញ៉ា​ កាំង​ ឡេង​ ភេ​ទ​ ប្រុស​ អាយុ ៣៩​ ឆ្នាំ​ មុខរបរ: អគ្គនាយកផ្សារ​ និង ឈ្មោះ​ សុង​ គឹមហួរ​ ភេទ​ ប្រុស​ អាយុ​ ៥២​ ឆ្នាំ​ មុខរបរ​ អ្នកគ្រប់គ្រងផ្សារ​ ។
មូលហេតុ: បណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនី​ ។
ខូចខាតសម្ភារៈឆេះ​តូបថ្ម​ប្រក់​ស័ង្កសី​ទំហំ​ ២០០ម៉ែត្រ​ ×​ ១២ម៉ែត្រ ឆេះខូចខាតតូបអស់ចំនួន​ ០៦​ តូប ឆេះ​សម្ភារៈអស់ទាំងស្រុង ។

រថយន្តការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន ២៣​ គ្រឿង​ ប្រេីប្រាស់ទឹក​ចំនួន​ ២៣​ រថយន្ត​​ ស្មេីនឹង​ ៩២ម៉ែត្រគូប​ ​។ រថយន្តជំនួយៈ​ ក្រសួងមហាផ្ទៃ​ ចំនួន​ ០២​ គ្រឿង​ ប្រេីប្រាស់ទឹក​អស់​ ០២​ រថយន្ត​​ ស្មេីនឹង​ ១២ម៉ែត្រគូប​ រថយន្តក្រុមហ៊ុន​ស្រាបៀរកម្ពុជា​ ចំនួន​ ០១​ គ្រឿង​ ប្រេីប្រាស់ទឹក​អស់​ ០១​ រថយន្ត​​ ស្មេីនឹង​ ០៦ម៉ែត្រគូប​ រថយន្តពន្លត់របស់ក្រុមហ៊ុន​ ISI ចំនួន​ ០១​ គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០១​ រថយន្ត​​ ស្មេីនឹង​ ០៤ម៉ែត្រគូប​៕

អត្ថបទដែលជាប់ទាក់ទង