ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូវ៉ូវីណាមវៀតណាមមកបង្ហាត់កីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជាពីការព្យាបាល និងចាប់សសៃ

98

​ភ្នំពេញ៖នាល្ងាចថ្ងៃទី២៩ខែសីហាឆ្នាំ២០១៨សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានអញ្ជើញគ្រូឯកទេសផ្នែកសរសៃរ និងផ្នែកព្យាបាលនៅទីលានចំនួន៣នាក់ ដែលមកពីសហព័ន្ធកីឡាវ៉ូវីណាម ប្រទេសវៀតណាមដើម្បីបង្ហាត់បង្រៀន ដល់គ្រូបង្វឹកកីឡាវ៉ូវីណាមកម្ពុជា និងកីឡាករកីឡាវ៉ូវីណាមកម្ពុជា នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

​លោក ឡេ ឌិនហ្វឿក ជាសមាជិកនៃសហព័ន្ធកីឡាវ៉ូវីណាមប្រទេសវៀតណាម បាននិយាយថា លោកជាគ្រូបង្វឹកនៅក្លិបមួយ នៅទីក្រុងហូជីមិញដែលមានកីឡាករកីឡាការិនីវ៉ូវីណាម ប្រហែលជា៣០០នាក់ ចំពោះក្លិបមួយៗក្នុងប្រទេសនេះក៏មានកីឡាករ-កីឡាការិនីវ៉ូវីណាម ប្រហែលជា១០០នាក់។

​សម្រាប់វគ្គនេះមានសារសំខាន់សម្រាប់គ្រូបង្វឹក និងកីឡាករកីឡាការិនីត្រូវតែរៀន អំពីការចាប់សរសៃរ និងផ្នែកផ្សេងៗទៀត ដើម្បីឲ្យចេះព្យាបាលកីឡាករ-កីឡាការិនីរបស់ខ្លួន។

​លោកអ៊ូ រតនាអនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបញ្ជាក់ថាគ្រូបង្វឹកមានតួនាទីសំខាន់ណាស់ ចំពោះការព្យាបាលបឋមសម្រាប់ហាត់ក្បាច់គុន និងចាប់សរសៃរ ព្រោះនៅពេលកូនសិស្សមានបញ្ហា ក្នុងការប្រកួត យើងមិនត្រឹមតែព្យាបាលកូនសិស្សទេ យើងក៏អាចព្យាបាលបងប្អូន ឳពុកម្តាយ និងអ្នកជិតខាងក៏បាន អ្នកខ្លះនាំកូនទៅហ្វឹកហាត់ ថែមទាំងឆ្លៀតឪកាសព្យាបាលខ្លួនឯងទៀត។

លោកអ៊ូ រតនាអនុបន្តថាកីឡាករកីឡាការិនីវ៉ូវីណាម ចាប់ពីខ្សែក្រវាត់លឿង១ដាន់ ឡើងទៅត្រូវចេះការព្យា
បាលព្រោះការហ្វឹកហាត់ និងប្រកួតធ្វើឲ្យយើងមានគ្រោះថ្នាក់ នៅពេលមានគ្រោះថ្នាក់ គាត់អាចព្យាបាលឲ្យគ្នាទៅវិញទៅមកបាន៕

អត្ថបទដែលជាប់ទាក់ទង