ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យ៉ាតវិទូ ច័ន្ទទិវា តាំងចិត្តថា នឹងវិវឌ្ឍសមត្ថភាពឈានប្រជែងដណ្តើមមេដាយ ស៊ីហ្គេម នៅវៀតណាម

107

យុវជនវ័យ ២១ឆ្នាំ យ៉ាតវិទូ ច័ន្ទទិវា ទើបឡើងមកជម្រើសជាតិឈុតធំ កំពុងហ្វឹកហាត់លើវិញ្ញា រត់ល្បឿន ១០០ម៉ែត្រ ,២០០ម៉ែត្រ និង៤០០ម៉ែត្រ បានបង្ហាញការតាំងចិត្តខ្ពស់ ជម្រុញការហ្វឹកហាត់អភិវឌ្ឍសមត្ថភាពឈានទៅប្រជែងដណ្តើមមេដាយ ជូនកម្ពុជា ការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម ឆ្នាំ២០២២ខាងមុខនេះ ។

យុវជនវ័យ ២១ឆ្នាំរូបនេះ អះអាងថា កន្លងមកធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិបាន៣ទៅ៤លើក ទទួលបានចំណាត់លេខ៦ឬ៧ ក្នុងវគ្គជម្រុះ ផងដែរ ។ ដូច្នោះ បូករួមការហ្វឹកហាត់បន្ថែម នៅទីលានស្តង់ដា នាកីឡដ្ឋានជាតិ មរតកតេជោ នឹងការចេញទៅហ្វឹកហាត់ នៅចិនទៀត នឹងជម្រុញឲ្យសមត្ថភាពវិវឌ្ឍអាចប្រជែងដណ្តើមមេដាយជាក់ជាមិនខាន ។ យ៉ាតវិទូ ច័ន្ទទិវា រំពឹងជឿជាក់ថា ការជួយជម្រុញពីគ្រូបង្វឹក និងការផ្តល់កម្លាំងចិត្តគាំទ្រពីថ្នាក់ដឹកនាំ នឹងជួយឲ្យទទួលបានជោគជ័យពីការប្រកួតលើឆាកអន្តរជាតិ ជូនខ្លួនឯង និងក្រុមគ្រូសារ ជាពិសេសជូនកម្ពុជា ពីការប្រកួតស៊ីហ្គេម នៅ វៀតណាម ។

សូមបញ្ជាក់ថា យ៉ាតវិទូ ច័ន្ទទិវា ជាកីឡាករអត្តពលកម្មជម្រើសជាតិឈុតថ្នាល ទើបជាប់ជាជម្រើសជាតិឈុតធំ នៅក្នុងឆ្នាំ២០២១នេះ កំពុងហ្វឹកហាត់លើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ ,២០០ម៉ែត្រ និង៤០០ម៉ែត្រ ប៉ុន្តែវិញ្ញាសាដែលសង្ឈឹមខ្ពស់ថា ប្រជែងបានមេដាយ គឺវិញ្ញាសា ២០០ម៉ែត្រ និង៤០០ម៉ែត្រ ៕

អត្ថបទដែលជាប់ទាក់ទង