ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង បន្តចុះពិនិត្យ ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដល់កុមារអាយុ៦ដល់១២ឆ្នាំនិងដូសទី៣..!

38

ភ្នំពេញ៖លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានប្រាប់អោយដឹងថាបន្ទាប់ពីចុះចែកអំណោយជូនដល់ប្រជាជនក្រីក្រប្រមាណជា៤០គ្រួសារនៅសង្កាត់បឹងកេងកងទី២នាព្រឹកថ្ងៃទី២៣ខែកញ្ញានេះរួចមកលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ដោយបានបន្តដំណើរអញ្ជើញ
ចុះមកត្រួតពិនិត្យរាល់សកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនដល់កូនចៅប្រជាពលរដ្ឋដែលជាវ័យកុមារមានអាយុចាប់ពី ០៦ ឆ្នាំទៅដល់ ១២ ឆ្នាំ និង ដូសជំរុញ(ដូសទី៣) ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលនៅសេសសល់ពុំទាន់បានចាក់ដូសទី១ នៅមណ្ឌលសុខភាពទួលស្វាយព្រៃដែលស្ថិតនៅតាមបណ្ដោយ ផ្លូវ៣៦៤ ក្នុងមូលដ្ឋានសង្កាត់ទួលស្វាយទី២ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ។

ឆ្លៀងក្នុងឱកាសនោះផងដែរលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ក៏បានជួបសំណេះសំណាលដោយសាកសួរសុខទុក្ខដល់ក្រុមការងារសម្របសម្រួលនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនដល់កូន ចៅ ប្រជាជននៅក្នុងមូលដ្ឋាន និង ប្រជាជនដែលមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជុំរុញដោយស្ម័គ្រចិត្ត និង ដោយឥតគិតថ្លៃ នៅមណ្ឌលសុខភាពទួលស្វាយព្រៃ ក្នុងខណ្ឌបឹងកេងកង ឱ្យបានគ្រប់ៗគ្នាផងដែរ។

ជាមួយគ្នានោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងក្នុងន័យគិតគូពីសុខទុក្ខបងប្អូនប្រជាជននៅក្នុងមូលដ្ឋានស្នើពួកគាត់អោយបន្តថែទាំសុខភាព និង ចូលរួមអនុវត្តន៍នូវវិធានការដោយបង្ការទប់ស្កាត់នៃជំងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»ដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាពោលគឺយើងរួមដៃគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង