ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការនិង អាជ្ញាធរខណ្ឌចំនួន៣នាំយកអំណោយទៅផ្តល់ជូនវរៈសេនាតូចនគរបាលការពារព្រំដែនទិសប្រាសាទព្រះវិហារ

47

ភ្នំពេញ៖ តំណាងមន្ទីរសាធារណះការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងតំណាងអាជ្ញាធរខណ្ឌចំនួន៣ផ្សេងទៀត មានខណ្ឌពោធិសែនជ័យ,ខណ្ឌព្រែកព្នៅ,និងខណ្ឌកំបូល នាព្រឹកថ្ងៃទី២៣កញ្ញានេះ បានចុះសួរសុខទុក្ខវិរះសេនាតូចនគរបាលការពារព្រំដែនគោកទិស ព្រះវិហារ

  តំណាងមន្ទីរនិងអាជ្ញាធរខណ្ឌទាំង៣ បានបង្ហាញក្តីសោមនស្សរីករាយ និងកោតសរសើរដល់វីរះភាពកងនគរបាលការពារព្រំដែនលេខ៧៩៣រួមជាមួយ កំលាំងកងយោធពលពលខេមរះភូមិន្ទតាមបណ្តាអង្គភាពផ្សេងៗដែលបានធ្វើ   ពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារបូរណៈភាពទឹកដី ប្រឆាំងដាច់ខាត រាល់ការឈ្លានពានណាមួយពីសត្រូវ។

   តំណាងអង្គភាពសម្ពន្ធ័មេត្រីភាពបានថ្លែងថាដោយសារមានវីរៈកងទ័ព,វីរៈនគរបាលការពារព្រំដែន មានសុខសន្តិភាពក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោនេះហើយ ទើបយើងមានឧិកាសធ្វើ ការអភិវឌ្ឍន៏ប្រទេសបានរីចំរើនដូចសព្វថ្ងៃ

  តំណាងអង្គភាពសម្ពន្ធ័ភាពក៏បានផ្តាំផ្ញើរដល់កងកំលាំងទាំងអស់កុំអោយភ្លេចក្នុងការការពារពីការឆ្លងជំងឺកូវីដ១៩ និងសុំមានការចូលរួមជាមួយអាជ្ញាធរដែនដីក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវគ្មានស្រមោលនេះគឺមេរោគកូវីដ១៩ដោយប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំទើបយើងអាចគេចផុតពីការឆ្លងរាលដាលពីជំងឺកូវីដ១៩នេះបាន។

  អង្គភាពសម្ពន្ធ័ភាពទាំង៤ក៏បាននាំយកអំណោយជាសំភារះ និងថវិកាមួយចំនួនទៅផ្តល់ ជូនវរៈសេនាតូចនគរបាលលេខ៧៩៣ក្នុងនោះមានថវិកាសរុប២៤.៩៤០.០០០រៀលមី៤០កេស,ទឹកក្រូច៨០កេស,ទឹកសុទ្ធ៨០កេស,ទឹកត្រី៥០យួ,និងទឹកស៊ីវ ៥០យួរផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង