ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី នាំយកអំណោយសម្តេចតេជោទៅជូនកងទ័ពការពារព្រំដែនទិសប្រាសាទព្រះវិហារក្នុងឧិកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

40

ភ្នំពេញ៖ ប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយលោក  ស៊ុយ សេរិទ្ធ តំណាងឲ្យលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៣កញ្ញា បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ទៅប្រគល់ជូន វិរះកងទ័ព វីរះនគរបាលដែលកំពុងឈរជើងការពារព្រំដែននៃកងពលធំអន្តរាគមលេខ៣ទិសប្រាសាទព្រះវិហារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលជាបុណ្យក្នុង  ព្រះពុទ្ធសាសនាដែលប្រជាពុទ្ធបរិសទ្ធ័តែងបានប្រារព្វធ្វើជារៀងរាល់ឆ្នាំនោះ  
  លោកឧត្តមសេនីយ៏ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមលេខ៣បាន ឧិ្យដឹងថា ទោះបីសភាពការណ៏នៅតាមបន្ទាត់ព្រំដែនមានសភាពស្ងប់ស្ងាត់ និង កំពុងបានប្រែក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៏ជាមួយប្រទេសជិតខាងក្តី តែកងទព័យើងមិនបានធ្វេសប្រហែស និងមើលស្រាលសភាពការណ៏នោះឡើយគឺការពង្រឹងស្មារតីការពារបូរណៈភាពទឹកដីពីសត្រូវឈ្លានពាន។ ស្ថិតក្នុង បរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ កងទ័ពយើងបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩ក្នុងសហគមតាមវិធានរបស់ក្រសួងសុខាភិបាលនិងការពារអង្គភាពទ័ពមិនឧិ្យមានការឆ្លងរាលដាលនៃជំងឺដ៏ កាចសាហាវនេះ។

   លោកឧត្តមសេនីស្រី ឌឹក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅដល់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិតក៏ដូចរដ្ឋបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឃួង ស្រេង ក្នុងនាមជាអង្គភាពសម្ពន្ធ័មេត្រីភាពជាមួយកងពលធំអន្តរាគមលេខ៣និងអង្គភាពចំណុះ ដែលតែងបានគិតគូសុខទុក្ខរបស់កងទ័ព យើងក្នុងន័យផ្សារភ្ជាប់រវាងសមរភូមិមុខនិងសមរភូមិក្រោយ ហើយនៅពេលនេះដែររដ្ឋបាលរាជធានីភ្នំពេញក៏បានជួយសាងសង់រោងដាក់រថយន្តមួយខ្នងដែលមានតំលៃជាង៥ម៉ឺនដុល្លាសំរាប់កងពលប្រើប្រាស់ផងដែរ។

   លោកស៊ុយ សេរិទ្ធ ក្នុងនាមលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ទោះបីក្នុងដំណាក់កាលនេះ រដ្ឋបាលរាជធានីភ្នំពេញកំពុងជាប់ដៃមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩និងមេរោគបំប្លែងថ្មីDelta ក្តី ក៏រដ្ឋបាលរាជធានីភ្នំពេញមិនដែលភ្លេចបងប្អូនកងទ័ពនិងនគរបាលការពារព្រំដែនដែលជាអង្គភាពសម្ពន័ភាពនោះឡើយ។

   លោកសុំអោយវិរះកងទ័ពយើងបន្តពង្រឹង វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ទាំងក្នុងជួរកងទ័ព និងប្រជាពលរដ្ឋក្នុងសហគមឪ្យបានប្រសើរថែមទៀត។ចំពោះអំណោយ របស់សម្តេចតេជោហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតជូនដល់អង្គភាពកងទ័ពរួមមាន៖កងពលធំអន្តរាគមលេខ៣មានថវិកា១០លានរៀល,ប្រេងម៉ាស៊ូត៦០០០លីត្រ,ទឹកក្រូច៥០០កេស,មី៥០០កេស,ម៉ាស៥ម៉ឺន,អាល់កុល៣០កាន និងថវិកាសំរាប់សាងសង់អាគារដាក់រថយន្តលើកទី២ចំនួន២៧៧០០ដុល្លា។ ផ្តល់ ជូនកងពលតូចអន្តរាគមលេខ៩មានថវិកា១០លានរៀល,ប្រេងម៉ាស៊ូត៦០០០លីត្រ,ទឹកក្រូច៦៤០កេស,មី ៦៤០កេស,ម៉ាស់៥ម៉ឺនម៉ាស់,អាល់កុល៣០កាន។ផ្តល់ ជូនវរះនគរបាលការពារព្រំដែនលេខ៧៩៣ មានថវិកា២លានរៀល,ប្តេងម៉ាស៊ូត ១០០០លីត្រ,ទឹកក្រូច៦០កេស,មី៦០កេស,ម៉ាស់១ម៉ឺន,អាលកុល៥កាន។ផ្តល់ជូនបញ្ជាការដ្ឋានអង្គរក្សថវិកា២០លានរៀល,ទឹកក្រូច៦០កេស,មី៦០កេស,ម៉ាស់៥០០០,អាលកុល៥កាន។ផ្តល់ជូនកងពលតូចអន្តរាគមន៏លេខ១២៨មាន ថវិកា១០លានរៀល,ប្រេងម៉ាស៊ូត៧០០០លីត្រ,ទឹកក្រូច៧៤០កេស,មី៧៤០កេស,ម៉ាស់៩ម៉ឺន,អាលកុល៣០កាន។ជាមួយគ្នានេះក៏បានផ្តល់ជូននាយទាហ៊ាន,នាយទាហ៊ានរង ពលទាហ៊ានវរះសេនាតូចអន្តរាគមន៏លេខ២៨១,២៨២,  ២៨៣,២៨៤ និង២៨៥ជាច្រើនរូបទៀតផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង