ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារជាតិ និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជួបពិភាក្សា ផ្លាស់ប្តូរយោបល់ពីបច្ចុប្បន្នភាព នៃវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅកម្ពុជា

45

 

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សា ជាមួយតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពរបស់ លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស នៅសាលប្រជុំនៃសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន និងបន្តផ្ទាល់តាមរយៈប្រព័ន្ធអនឡាញ អនុលោមតាមការណែនាំរបស់ក្រសួងសុខាភិបាល នាថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ ។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងថា កិច្ចប្រជុំនេះ មានគោលបំណងផ្តល់ឱកាស ដល់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានជួបពិភាក្សា ផ្លាស់ប្តូរយោបល់ពីបច្ចុប្បន្នភាព នៃវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅកម្ពុជា បញ្ហាប្រឈម និងការអនុវត្តគោលនយោបាយ និងវិធានការនានា ដែលធនាគារជាតិនៃកម្ពុជា បានដាក់ចេញ និងទិសដៅអាទិភាព។

ក្នុងស្ថានភាពដែលកម្ពុជា ក៏ដូចជាប្រទេសនានា កំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ដែលបណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩ តួនាទីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានសារៈសំខាន់ណាស់ ក្នុងការចូលរួមអនុវត្តគោលនយោបាយ និងវិធានការនានា ដើម្បីគាំទ្រការងើបឡើងវិញ នៃសេដ្ឋកិច្ច ប្រកបដោយភាពជឿជាក់។

នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ អង្គប្រជុំក៏បានពិភាក្សាលើសារៈសំខាន់ នៃប្រាក់រៀល ក្នុងការលើកកម្ពស់ប្រសិទ្ធភាព នយោបាយរូបិយវត្ថុ ដែលនឹងពង្រឹងដល់ការរក្សាស្ថិរភាពថ្លៃ តម្លៃប្រាក់រៀល និងគាំទ្រសកម្មភាពសេដ្ឋកិច្ច។

កិច្ចពិភាក្សានេះ បានប្រព្រឹត្តដោយពិលាស និងជោគជ័យ។
គួរបញ្ជាក់ថា កិច្ចជំនួបនេះ ត្រូវបានរៀបចំឡើងជាប្រចាំ ដើម្បីពង្រឹងការពិភាក្សាផ្នែកគោលនយោបាយ រវាងធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៕

អត្ថបទដែលជាប់ទាក់ទង